www.k-santepheaptgaynis.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Thursday, September 9, 2021

មន្ទីរធនធានទឹកខេត្តឧត្ដរ មានជ័យ បើកទ្វារទឹកអាង ស្តុកទឹកចំនួន៣ទីតាំង ដើម្បីរំដោះទឹកកុំឱ្យជន់លិចក្នុងខេត្ត

ឧត្តរមានជ័យ៖  មន្ទីរធនធាន ទឹក ខេត្តឧត្ដរមានជ័យ បានបើកទ្វារអាងស្តុកទឹកចំនួន៣ ទីតាំង គឺទី១.ទំនប់អាងស្តុក ទឹក០៥ (សូន្យប្រាំ) ក្នុងស្រុកត្រពាំងប្រាសាទ. ទី២ ទំនប់អាងស្តុកទឹកបឹងតាម៉ុក និងទី៣.ទំនប់អាងស្តុកទឹកទំនប់ថ្មី ក្នុងស្រុកអន្លង់វែង ដើម្បីរំដោះទឹកដែលកំពុងហូរកាត់លើខ្នងទំនប់ទាំងបីទីតាំងនេះឱ្យធ្លាក់ទៅតាមតំបន់ដែលកំពុងខ្វះទឹកប្រើប្រាស់។

លោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តឧត្តរមានជ័យ បានប្រាប់វិទ្យុជាកម្ពុជាថា បច្ចុប្បន្ននេះប្រភពទឹក នៅក្នុងទំនប់អាងស្តុបទឹកទាំងបីទីតាំងខាងលើនោះ មានប្រភពទឹកចាស់ និងប្រភពទឹកភ្លៀងថ្មី បានហក់ឡើងបន្តិច ក៏ប៉ុន្តែវាមិនបណ្តាលឱ្យមានករណីទឹក ជំនន់ គម្រាមកំហែងជន់លិច ឬក៏ហូរបាក់ច្រោះបណ្តាលឱ្យមានការខូចខាតលើខ្នងទំនប់ ឬក៏ដំណាំស្រូវ បន្លែ ផ្លូវ និងផ្ទះសម្បែងរបស់ពលរដ្ឋនោះឡើយ។ លោកបន្តថា ទន្ទឹមនឹងនោះ ក្រុមការងារនៃមន្ទីរធនធានទឹក បានបើកបង្ហូរទឹកពីទំនប់អាងស្តុកទឹកទាំងបីនោះ ឱ្យហូរចុះចូលតាមស្ទឹង អូរ ព្រែក ប្រឡាយ រួចបន្តធ្លាក់ចូលតាមបណ្តាអាងរក្សាប្រភពទឹក នៅផ្នែកខាងក្រោមធំៗចំនួន២ គឺអាងទឹកស្ទឹងស្រែង១ និងអាងទឹកស្ទឹងស្រែង២ ដើម្បីបញ្ចៀសការជន់លិចផ្សេងៗ។ សំឡេង៖«ប៉ុន្មានថ្ងៃកន្លងមកនេះតាមដងស្ទឹងស្រែងចុង កាល់រហូតធ្លាក់ដល់ខេត្ត សៀមរាប អ៊ីចឹងការបើកទ្វារទឹករបស់មន្ទីរគឺបញ្ចៀសនូវអាងទឹកបីខាងលើមានអាង ០៥ស្ថិតនៅស្រុកត្រពាំង ប្រាសាទ អាងតាម៉ុក និងអាងទំនប់ថ្មីស្ថិតនៅស្រុកអន្លង់វែងហើយអាងទាំងបីនេះយើងបើកដើម្បីទំលាក់ទឹកបញ្ចូនទៅអាងទឹកស្ទឹងស្រែងទី២និងស្ទឹងស្រែងទី១ស្ថិតនៅស្រុក ចុងកាល់ដែលអាងទាំង២នេះយើងបង្ហូរទៅស្រោចស្រពនៅខេត្តសៀមរាមនិងខេត្តបន្ទាយ មានជ័យ»។ លោកបន្តទៀតថា ការបើក ទ្វារទឹកនេះ មិនត្រឹមតែបញ្ចៀសការជន់លិចចេញពីទំនប់អាងស្តុកទឹកនៅប៉ែកខាងលើទាំងបីនោះប៉ុណ្ណោះទេ គឺថែមទាំងជួយដល់ការ ស្រោចស្រព ដំណាំកសិកម្មរបស់ប្រជាកសិករ ដែលខ្វះ ខាតទឹក ឱ្យប្រែមកជាមានប្រភពទឹកគ្រប់គ្រាន់ឡើងវិញ ។ លោកបញ្ជាក់ថា ទោះបីស្ថានភាពទឹកនៅខេត្តឧត្ដរ មានជ័យនៅពេលនេះមានលក្ខណ:ល្អប្រសើរក៏ដោយ ក៏មន្ទីរបានត្រៀមសម្ភាររួចជា ស្រេចដូចជាបាវច្រកខ្សាច់ កញ្ចប់ថ្ម ឬដី រួមទាំងគ្រឿង ចក្រមួយចំនួន ពិសេសបានណែនាំឱ្យមន្រ្តីជំនាញចាំតាម ដានវាស់កម្ពស់ទឹកជាប្រចាំដើម្បីអន្តរាគមន៍បានទាន់ ពេលវេលានៅពេលមានទឹក ជំនន់ណាមួយកើតឡើងជាយថាហេតុ៕


No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages