www.k-santepheaptgaynis.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Tuesday, February 8, 2022

ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ អន្លង់វែង គ្រោងនឹងប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃទី០៩ ខែមីនា



ភ្នំពេញ ៖ ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ អន្លង់វែង គ្រោងនឹងប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់ នៅថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២២ ខាងមុខនេះ ខណៈដែលសម្តេចពិជ័យសេនា ទៀ បាញ់ ចុះពិនិត្យ និងកំណត់ទីតាំងសាងសង់ ស្តូបរួចរាល់។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះ ឈ្នះ កាលពីថ្ងៃទី០៦ ខែកុម្ភៈ កន្លងទៅនេះ បានដឹកនាំគណៈប្រតិភូអនុគណៈកម្មការសាងសង់ស្តូបឈ្នះ ឈ្នះ អន្លង់វែងចុះទៅពិនិត្យ និងកំណត់ទីតាំងសាងសង់ស្តូប ឈ្នះ ឈ្នះ អន្លង់វែង ដែលមានទីតាំងស្ថិតនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោភ្នំ២០០ ក្នុងស្រុក អន្លង់វែង ខេត្តឧត្តរមានជ័យ។ 
ពេលអញ្ជើញដល់ទីនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានពិនិត្យមើលទីតាំងភូមិសាស្រ្តភ្នំ ២០០ ដែលបាននិងកំពុងដំណើរការ កសាងហេដ្ឋារចនាសម្ព័ននានា រួមមាន ៖ ផ្លូវថ្នល់ ទំនប់ស្ទាក់ទឹក ការឈូសឆាយពង្រាបដី ដែលជា ហេដ្ឋារចនាសម្ព័នដ៏សំខាន់សម្រាប់បម្រើដល់មធ្យោបាយដឹកជញ្ជូន ក្នុងការសាងសង់ស្តូបឈ្នះ ឈ្នះ អន្លង់វែងនេះ ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា គម្រោងសាងសង់ស្តូបឈ្នះ ឈ្នះ អន្លង់វែងនេះ បានធ្វើឡើង បន្ទាប់ពីសម្រេចបាន ការសាងសង់វិមានឈ្នះ ឈ្នះ នៅរាជធានីភ្នំពេញ ។

 សម្តេចពិជ័យសេនា បន្តថា យើងមានចក្ខុវិស័យមួយ គឺត្រូវតែធ្វើអ្វីមួយ មិនមែនមានមហិច្ឆតាធ្វើដូចកាលពីសម័យបុរាណធ្វើប្រាសាទរាប់ម៉ឺននោះទេ មិនមែនរបៀបហ្នឹងទេ តែនឹងធ្វើក្នុងសភាពមួយ បញ្ជាក់ឱ្យឃើញថា សម័យតេជោ ដែលនាំមកនូវសន្តិភាពនេះ គឺមានរឿងរ៉ាវច្រើនដែលត្រូវបរិយាយ និងបញ្ជាក់ មិនត្រឹមតែ ដល់ប្រជាជនប្រទេសកម្ពុជាប៉ុណ្ណោះទេ គឺដល់ពិភពលោកទាំងមូល ដែលសព្វថ្ងៃនេះគេកំពុងផ្ដោតការយកចិត្តទុកដាក់ លើ សន្តិភាពយូរអង្វែងមួយផ្នែក ហើយមួយផ្នែកទៀតគឺ ការឯកភាពជាតិពេញលេញ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជា។ 

 សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានជំរុញដល់អនុគណៈកម្មការសាងសង់ស្តូបឈ្នះ ឈ្នះ អន្លង់វែង ឲ្យបន្តការងារ ចាត់តាំងអនុវត្ត ក្នុងការសាងសង់ស្តូបឈ្នះ ឈ្នះ ឲ្យបានច្បាស់លាស់ ដោយត្រូវបែងចែកភារកិច្ចដើម្បីទទួលខុសត្រូវសម្រេចការងាររបស់ខ្លួន ។ សូមបញ្ជាក់ថា ការគិតគូរអំពីទីតាំងសាងសង់ស្តូប ឈ្នះ ឈ្នះ អន្លង់វែង ពីដំបូងនៅដើមឆ្នាំ ២០២០ ត្រូវបានលើកគម្រោងសាងសង់ នៅផ្លូវបំបែក ក្បែរទីប្រជុំជនស្រុកអន្លង់វែង ក្នុងឃុំអន្លង់វែង ជាប់ផ្លូវជាតិលេខ៦៧ និង ផ្លូវហាយវ៉េ ឆ្ពោះទៅច្រកជាំ ព្រំដែនកម្ពុជា- ថៃ ។

 បន្ទាប់មកការជ្រើសរើសទីតាំងសាងសង់ស្តូបឈ្នះ ឈ្នះ អន្លង់វែង បានផ្តោតទៅលើទីតាំងថ្មីមួយកន្លែងទៀត គឺ ពយតាម៉ុក ស្ថិតនៅក្បែរ ច្រកទ្វារអន្តរជាតិ ច្រកជាំ អន្លង់វែង លើភ្នំដងរែក ។ ឈានចូលមកដល់ខែមករា ឆ្នាំ ២០២២ ដំណើរការរៀបចំ សាងសង់ស្តូបឈ្នះ ឈ្នះ អន្លង់វែង បានលេចចេញជារូបរាង និងមានដំណើរការទៅមុខយ៉ាងលឿន បន្ទាប់ពីបានប្រារព្ធពិធី ប្រកាស សមាសភាពអនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២ កន្លងមកដោយបានកំណត់ទីតាំងសាងសង់នៅ តំបន់ប្រវត្តិសាស្ត្រយោធាតេជោភ្នំ ២០០ ៕


No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages