www.k-santepheaptgaynis.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Friday, June 10, 2022

សង្វៀនមាន់ជល់មួយកន្លែង ពិតជាមានអំណាចធំមែន បើកដំណើការរាល់ថ្ងៃ សមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់បានល្អ ....

 

(កំពង់ចាម) ៖ ទីតាំងបនល្បែងសង្វៀនជល់មាន់ មួយកន្លែងដែលកំពុងបើកលេងភ្នាល់លុយរាប់លានរៀល នៅចំនុចចំការចេក ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ពលរដ្ឋសរសើរថា : សមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់បានល្អ។


ប្រជាពរដ្ឋនៅម្តុំទីតាំងសង្វៀនមាន់ជល់ខាងលើពួកគាត់លើកឡើងថា ពួកគាត់មានការព្រួយបារម្មណ៍ចំពោះសុខសុវត្ថិភាពរបស់ពួកគាត់ ព្រោះថាបើទីកន្លែងណាមានបើកល្បែងស៊ីសងទីកន្លែងនោះមិនយូរទេនឹងកើតមានអំពើចោរកម្មដូចជា៖លួច.ឆក់.វ៉ៃប្លន់.និងគោសផ្ទះ កើតឡើងជាក់ជាមិនខានដោយសារចាញ់លុយអស់ព្រោះតែលេងល្បែងមិនដឹងរកមុខរបរអីមានតែលួចឆក់ប្លន់តែប៉ុណ្ណោះដើម្បីយកលុយមកផ្សងសំណាងបន្តទៀត។

ប្រជាពលរដ្ឋដដែលស្នើរសុំលោក លោក កែវ ស៊ាងហ៊ាន់ អធិការស្រុកព្រៃឈរ គួរតែមានវិធានការចុះបង្ក្រាបល្បែងស៊ីសងជល់មាន់និងអាប៉ោងមួយកន្លែងនេះផង ដើម្បីចូលរួមចំណែកទប់ស្កាត់រាល់បទល្មើសល្បែងស៊ីសងនិងអំពើចោរកម្មផ្សេងៗនៅក្នុងមូលដ្ឋាន។

ប្រជាពលរដ្ឋសង្ឃឹមថាលោក លោក  ឯម កុសល ស្នងការខេត្តកំពង់ចាមគួរតែចាត់មន្រ្តីជំនាញចុះពិនិត្យមើលទីតាំងមួយកន្លែងនេះនិងធ្វើការបង្ក្រាបដើម្បីចូលរួមការពារភូមិឃុំមានសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន










No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages