www.k-santepheaptgaynis.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Thursday, July 14, 2022

លោក បៃដិន នឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីបញ្ចុះតម្លៃប្រេងឥន្ធនៈ ខណៈដែលអតិផរណាឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល ៤០ឆ្នាំកន្លងមកនេះ

 ភ្នំពេញថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ 

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានប្តេជ្ញាកាលពីថ្ងៃពុធថានឹងធ្វើអ្វីៗគ្រប់យ៉ាងនៅក្នុងអំណាចរបស់លោកដើម្បីកាត់បន្ថយតម្លៃបូមប្រេងរបស់សហរដ្ឋអាមេរិក ដែលកំពុងមិនធ្លាក់ចុះទៅតាមតម្លៃប្រេងឆៅ ដោយលោកបាននិយាយថា លោកនឹងបន្តបញ្ចេញទុនបម្រុងប្រេងសង្គ្រោះបន្ទាន់ដើម្បីបន្ថែមការផ្គត់ផ្គង់។

លោក បៃដិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយសេតវិមានថា «ខ្ញុំនឹងបន្តធ្វើអ្វីៗគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបានដើម្បីកាត់បន្ថយតម្លៃប្រេង និងឧស្ម័ន។ ខ្ញុំនឹងបន្តការបញ្ចេញប្រេងជាប្រវត្តិសាស្ត្ររបស់ខ្ញុំពីទុនបម្រុងប្រេងជាយុទ្ធសាស្ត្ររបស់យើង»។

ប្រេងឥន្ធនៈមួយហ្កាឡុងដែលជាផលិតផលឥន្ធនៈតាមតម្រូវការបំផុតរបស់សហរដ្ឋអាមេរិកមានតម្លៃជាមធ្យម ៤,៦៣ដុល្លារអាម៉េរិកកាលពីថ្ងៃពុធបើធៀបទៅនឹងកម្រិតខ្ពស់បំផុត ៥,០១ដុល្លារអាម៉េរិកកាលពីក្នុងមួយខែមុន។ ទន្ទឹមនឹងនេះដែរ តម្លៃប្រេងឆៅរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ ២០ភាគរយពីតម្លៃប្រហែល ១២០ដុល្លារអាម៉េរិកក្នុងមួយបារ៉ែលកាលពីមួយខែមុន មកត្រឹមតែក្រោម ១០០ដុល្លារអាម៉េរិកនាពេលបច្ចុប្បន្ននេះ។

ការកើនឡើងខ្ពស់នៃតម្លៃឧស្ម័ន អាហារ និងការជួលបានធ្វើឱ្យអតិផរណារបស់សហរដ្ឋអាមេរិកឡើងដល់កម្រិតខ្ពស់មួយកាលពីក្នុងខែមិថុនាក្នុងរយៈពេលបួនទសវត្សរ៍កន្លងមក។ បើប្រៀបធៀបទៅនឹងឆ្នាំមុន តម្លៃអ្នកប្រើប្រាស់បានកើនឡើង ៩.១ភាគរយដែលជាការកើនឡើងប្រចាំឆ្នាំដ៏ធំបំផុតចាប់តាំងពីឆ្នាំ១៩៨១ មក និងកើនឡើងពីការកើនឡើង ៨,៦ភាគរយកាលពីក្នុងខែឧសភា។

លោក បៃដិន បានហៅតួលេខអតិផរណានេះថា ជាកម្រិតខ្ពស់មួយដែលមិនអាចទទួលយកបាន ប៉ុន្តែលោកបានទទូចថា វាមិនបានឆ្លុះបញ្ចាំងពីភាពប្រសើរឡើងនាពេលថ្មីៗនេះទេ។

យោងតាមរបាយការណ៍របស់ Politico បានឱ្យដឹងថា ការធ្វើដំណើររបស់លោក បៃដិន ទៅកាន់មជ្ឈិមបូព៌ានៅថ្ងៃទី១៣-១៦ ខែកក្កដា នឹងមិនជួយកាត់បន្ថយតម្លៃប្រេង និងឧស្ម័នទេ បើទោះបីជាលោកមានក្តីសង្ឃឹមក៏ដោយ។ របាយការណ៍នេះបាននិយាយថា ទោះបីជាប្រទេសអារ៉ាប៊ីសាអូឌីតមានស្តុកប្រេងធំជាងគេលំដាប់ទី២ នៅលើពិភពលោកក៏ដោយ ក៏ប្រទេសមួយនេះមិនមានប្រេងច្រើនដើម្បីផ្តល់ឱ្យដែរ ខណៈដែលខ្លួនកំពុងតស៊ូដើម្បីសម្រេចឱ្យបាននូវគោលដៅផលិតកម្មរបស់ខ្លួន។ វាក៏នឹងត្រូវការការព្រមព្រៀងជាមួយបណ្តាប្រទេស OPEC + ផ្សេងៗទៀតមុនពេលបញ្ចេញប្រេងបន្ថែមទៀតផងដែរ។

លោក បៃដិន ត្រូវបានគេរំពឹងថានឹងនិយាយអំពីការកើនឡើងនៃតម្លៃថាមពលក្នុងអំឡុងពេលកិច្ចប្រជុំរបស់លោកជាមួយព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ម៉ូហាមេដ ប៊ីន សាលម៉ាន់ ដែលជាជំនួបទល់មុខគ្នាជាលើកដំបូងរវាងមេដឹកនាំទាំងពីរ។ ទោះជាយ៉ាងណាក៏ដោយ លោក បៃដិន បានទទូចក្នុងឱកាសជាច្រើនថា លោកមិនមានគម្រោងស្នើសុំឱ្យប្រទេសអារ៉ាប៊ីសាអូឌីតបង្កើនផលិតកម្មប្រេងចំពេលដែលកំពុងមានការកើនឡើងនៃតម្លៃប្រេង និងឧស្ម័ននៅក្នុងសហរដ្ឋអាមេរិក និងជុំវិញពិភពលោកនោះទេ៕(ប្រភព ស្ពុតនីក បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ dara

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages