www.k-santepheaptgaynis.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Friday, August 26, 2022

ទីតាំងបើកល្បែងស៊ីសងជល់មាន់មួយកន្លែងក្នុងភូមិសង្វាន ឃុំព្រៃខ្លា តើលោក អ៊ុង ផាន អធិការស្រុកស្វាយអន្ទរមានវិធានការចុះបង្ក្រាបដែរឬទេ!


ព្រៃវែង៖ចេញផ្សាយថ្ងៃទី28.០8.2022ពលរដ្ឋក្នុងមូលដ្ឋានជាច្រើនកំពុងតែសម្តែងការព្រួយបារម្ភជាខ្លាំងគណៈពេលទីតាំងប្រមូលផ្តុំលេងល្បែងស៊ីសងជល់មាន់អនឡាញមួយកន្លែងស្ថិតក្នុងភូមិសង្វាន ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង កំពុងតែបើកដំណើរការយ៉ាងរលូន ដោយមិនរំខានដល់សមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានស្រុកស្វាយអន្ទរ។

ក្រុមការងារអង្គភាពសារព័ត៌មានចុះទៅដល់ទីតាំងឃើញមានការបើកល្បែងស៊ីសងក៏បានធ្វើការផ្តិតរូបភាពចុះផ្សាយដើម្បីជូនដំណឹងដល់មន្ត្រីក្នុងស្រុកស្វាយអន្ទរអោយជ្រាបនិងមានវិធានការទប់ស្កាត់ចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់និងបង្កហានិភ័យនិងផ្តល់ភាពក្តៅក្រហាយដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ពលរដ្ឋជាច្រើននៅក្នុងមូលដ្ឋានក្រុងព្រៃវែងតែងតែទទូចនិងសំណូមពរទៅដល់មន្ត្រីពាក់ព័ន្ធក៏ដូចជាមន្ត្រីពាក់ព័ន្ធនៅស្រុកស្វាយអន្ទរ គួរតែចាត់មន្ត្រីជំនាញចុះពិនិត្យនិងបង្ក្រាបទីតាំងល្បែងសុីសងមួយកន្លែងនេះផង។

ពលរដ្ឋក្នុងមូលដ្ឋានឃុំព្រៃខ្លាតែងតែលើកឡើងថា៖លោក អ៊ុង ផាន គួរតែយកចិត្តទុកដាក់ដឹកនាំមន្ត្រីជំនាញក្រោមឱវាទចុះពិនិត្យនឹងធ្វើការបង្ក្រាបរាល់បទល្មើសល្បែងស៊ីសងនៅក្នុងមូលដ្ឋានដែលរបស់ខ្លួនមិនគួរណាបណ្ដែតបណ្ដោយឲ្យមានការបើកលេងល្បែងដោយសេរីយ៉ាងអាណាធិបតេយ្យកំពុងបង្កភាពក្តៅក្រហាយនិងអាហារនិភ័យដល់បងប្អូនប្រជាពរដ្ឋរស់នៅក្នុងមូលដ្ឋានមិនថាពេលយប់ឬពេលថ្ងៃ។

ពលរដ្ឋបន្តថា៖ទីតាំងមួយកន្លែងនេះបើកដំណើរការទទួលជនញៀនល្បែងយ៉ាងអនាធិបតេយ្យ (ពោលគឺ) បើកដំណើរការលេងរាល់ថ្ងៃចំណែកឯមន្ត្រីពាក់ព័ន្ធថ្នាក់មូលដ្ឋានសម្ងំស្ងៀមគ្មានវិធានការទប់ស្កាត់ទៅវិញ។

ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ បានលួចបង្ហើបប្រាប់សារព័ត៌មានទាំងភិតភ័យថា ទីតាំងខាងលើនេះ សម្បូរមនុស្សចេញចូលយ៉ាងសកម្មដោយពួកគាត់មានការភ័យខ្លាចចំពោះសុខទុក្ខរបស់គាត់នៅពេលថ្ងៃនិងពេលយប់ «ពោលគឺ៖ ទីណាមានល្បែង ទីនោះមិនយូមិនឆាប់ប្រាកដជាមានអំពើចោរកម្មផ្សេងៗដូចជា៖ចោរលួច ចោរប្លន់ វ៉ៃកាប់ចាក់គ្នាដោយសារកាភ្នាល់ល្បែង គោសផ្ទះប្រជាពលរដ្ឋនិងកើតអំពើហឹង្សារក្នុងគ្រួសារជាក់ជាមិនខាន»ព្រោះថាល្បែងស៊ីសងជាដើមចមនៃការបង្កបង្កើតបទល្មើសផ្សេងៗក្នុងមូលដ្ឋាន!គួរគប្បីមន្តី្រជំនាញពាក់ព័ន្ធក្នុងក្រុងព្រៃវែងមានវិធានការចុះបង្ក្រាបផង។ជៀសវាងប្រជាពលរដ្ឋនិងមហាជនអស់សង្ឃឹមនិងភាពជឿជាក់លើសមត្ថកិច្ចដែលមានអំណាចក្នុងរដ្ឋាននិងដាក់ការសង្ស័យថាអាជ្ញាធរពាក់ពន្ធ័ក្នុងមូលដ្ឋានមានការឃុបឃិតបើកភ្លើងខៀវជាប្រព័ន្ធដើម្បីបង្កើតបទល្មើសក្នុងមូលដ្ឋានឬក៏ជាឆ្នាំងបាយទើបគ្មានវិធានការចុះបង្ក្រាប។គួរគប្បីមានវិធានការចុះបង្ក្រាបផង។។

ជុំវិញល្បែងសុីសងខាងលើពលរដ្ឋនិងមហាជនស្នើដល់លោក ព្រុំ សន្ធរ ស្នងការខេត្តព្រៃវែង គួរតែយកចិត្តទុកដាក់ក្នុងការចង្អុលបង្ហាញដល់មន្ត្រីក្រោមឱវាទរបស់ខ្លួនដើម្បីចុះស្រាវជ្រាវនិងធ្វើការបង្ក្រាបទីតាំងខាងលើផង។ ដើម្បី រក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងគោរពតាមគោលនយោបាយភូមិ/ឃុំ/រឺស្រុក/ក្រុងមានសុវត្ថិភាពទាំង៧ ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់និងរួមចំណែកបញ្ជៀសករណីអំពើចោរកម្មផ្សេងៗដូចជា៖លួច-ឆក់-ប្លន់-គាស់ផ្ទះនិងជាពិសេសអំពើហិង្សាក្នុងគ្រួសារដោយផ្ដើមចេញពីល្បែងទាំងនេះព្រោះថាល្បែងជាដើមចមនេះការបង្ករបង្កើតបទល្មើស៕



អង្គភាពសារព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការ។សូមអរគុណ

ទំនាក់ទំនងព័ត៌មាន 095441817

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages