www.k-santepheaptgaynis.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Wednesday, August 31, 2022

កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន៖ ផ្ទុះអាវុធជាច្រើនគ្រាប់ បណ្តាលអោយជនសង្ស័យ ម្នាក់ស្លាប់ ចាប់ខ្លួន៣នាក់ និងរបួសពលរដ្ឋ៣នាក់ ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀន






កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ក៥ បានចុះបង្ក្រាប គ្រឿងញៀន ក្នុងនោះក្រុមជនសង្ស័យបានតដៃជាមួយសមត្ថកិច្ច ទើបផ្ទុះអាវុធជាច្រើនគ្រាប់ នៅថ្ងៃទី ៣១ខែ សីហា ឆ្នាំ ២០២២ វេលាម៉ោង ០៨និង២០ នាទីព្រឹក នៅផ្លូវកែវចិន្តា ក្រុម១០ ភូមិ០៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់ថា មានការផ្ទុះអាវុធដោយ ជនសង្ស័យ មានចំនួន ០៤នាក់ ជនជាតិថៃ ស្លា.ប់ម្នាក់ ចាប់ខ្លួនបាន ០៣នាក់ ។

ដោយឡែកប្រជាពលរដ្ឋ រងរបួ.ស ០៣នាក់ មានស្រី ០២នាក់ រងរបួសត្រូវគ្រាប់ ម្នាក់បាក់ជើង ដោយរថយន្ត ជនល្មើសបុ.ក ខណៈជនសង្ស័យព្យាយាមបើកគេចពីការប្រម៉ាញ់របស់សមត្ថកិច្ច ។

ក្នុងប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចចាប់យក គ្រឿងញៀន DMA ក្រាម ពណ៌ត្នោត ចំនួន ៣០ ដុំ និងគ្រឿងញៀន កេតាមីន ចំនួន ១២ ដុំ និងរថយន្ត ០២ គ្រឿង ម៉ាក MC ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2BL 7217 និង រថយន្តម៉ាក ហ្វ៑ត ពាក់ស្លាកលេខ ភ្នំពេញ 2BO 0123 ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងដំណើរការនីតិវិធី ស៊ើបអង្កេត ស្រាវជ្រាវបន្ត ដើម្បីស្វែងរកជនពាក់ព័ន្ធ និងកំពុងធ្វើកំណត់ហេតុស្ដាប់ចម្លើយទៅលើជនសង្ស័យជួញដូរគ្រឿងញៀន៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages