www.k-santepheaptgaynis.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Monday, August 8, 2022

លោកតាន់ គារិទ្ធ ទំនងចាញ់បារមី ម្ចាស់ទីតាំងល្បែងស៊ីសងមាន់ជល់ និងអាប៉ោង តាមអនឡាញ នៅក្នុងឃុំលាច ឬសង្ស័យជាឆ្នាំងបាយផងក៏មិនដឹង?

ខេត្តពោធិ៍សាត់៖មហាជនបានលើកឡើងថា មានទីតាំងមាន់ជល់ និងអាប៉ោងតាមអនឡាញ បង្កប់ក្នុងតារាងបាល់ទះដែលមានទីតាំងស្ថិតនៅភូមិស្បូវរីក ឃុំលាច ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។ កំពុងតែពេញនិយមនិងបើកដំណើរការយ៉ាងរលូន ដោយក្រុមអ្នកញៀនល្បែង បានប្រមូលផ្តុំគ្នាលេងភ្នាល់ដាក់លុយ ដោយបានស្រែករំពងអឺងកង មិនរំខានដល់ត្រជាក់អាជ្ញាធរ និងគ្មានខ្វល់ខ្វាយពីទោសទណ្ឌបណ្តិចណាទាល់តែសោះ។

ពលរដ្ឋក្នុងស្រុកភ្នំក្រវ៉ាញបានលើកឡើងថា ទីតាំងល្បែង ស៊ីសងមាន់ជល់តាមអនឡាញខាងលើនេះ ទំនងមានបារមីខ្លាំងហើយមើលទៅ បានជាលោក តាន់ គារិទ្ធ អធិការនគរបាលស្រុកភ្នំក្រវ៉ាញ មិនហ៊ានចុះបង្ក្រាប ឬទុកសម្រាប់ចិញ្ចឹមឆ្នាំងបាយហើយមើលទៅ? ទើបបានជាលោកតាំង សារិទ្ធ មិនមានចាត់វិធានការទប់ស្កាត់និងបង្ក្រាប និងមិនអនុវត្តតាមគោលនយោបាយភូមិឃុំមានសុវត្ថភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា។

មហាជនខាងលើបានលើកឡើងទៀតថា ពួកគាត់ធ្លាប់បាន រាយការណ៌ជូនសមត្ថកិច្ចជាបន្តបន្ទាប់ ប៉ុន្តែមិនមានចំណាត់ការណ៌ ក្នុងការទប់ស្កាត់ និងបង្ក្រាបសោះឡើយ។សូមជម្រាបថាល្បែងស៊ីសងគឺជាអំពើល្មើសច្បាប់ ដែលរាជរដ្ឋភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចលោកតែងតែចេញបទបញ្ជាដល់អាជ្ញាធរនិងសមត្ថកិច្ចគ្រប់រាជធានីខេត្ត ត្រូវនាំគ្នាទប់ស្កាត់ និងបង្ក្រាបអោយខាងតើបាន ដើម្បីចូលរួមអនុវត្តន៌តាមគោលនយោបាយភូមិឃុំមានសុវត្ថភាពទាំង៧ចំណុច។

ពាក់ព័ន្ធនឹងទីតាំងល្បែងស៊ីសងខាងលើនេះ អង្គភាពសារព័ត៌មានយើង បានធ្វើការ ទំនាក់ទំនង ទៅកាន់លោកតាន់គារឹទ្ធ អធិការស្រុកភ្នំក្រវាញ លោកបានត្រឹមតែឆ្លើយថា ខ្ញុំនឹងអោយកម្លាំងចុះទៅពិនិត្យមើល និងសុំឲ្យសារព័ត៌មានទំនាក់ទំនងទៅលោកមេប៉ុស្តិ៍ឃុំលាច។ចំណែកលោកមេប៉ុស្តិ៍ឃុំលាច បានថ្លែងមកកាន់សារព័ត៌មានយើងថា ខ្ញុំកំពុងចុះក្នុងសហគមន៍ ពាក់ព័ន្ធនឹងករណីទីតាំងល្បែងស៊ីសងខាងលើ លោកនឹងសុំគោលការណ៍ទៅលោកអធិការស្រុក។

មហាជនបានសំណូមពរដល់លោក ស ថេងស្នងការខេត្តពោធិ៍សាត់ និងលោកសោ សាវឿន មេត្តាជួយចាត់វិធានការតាមផ្លូវច្បាប់ចំពោះទីតាំងល្បែងស៊ីសងមាន់ជល់តាមអនឡាញ ខាងលើនេះ អោយខាងតែបាន ដើម្បីអនុវត្តន៌តាមគោលនយោបាយភូមិឃុំ មានសុវត្ថភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា។

ទំនាក់ទំនងព័ត៌មាន:012441817


No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages