www.k-santepheaptgaynis.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Tuesday, September 6, 2022

ប្រជាពលរដ្ឋសង្ឃឹមថា៖ឯឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការខេត្តបន្ទាយមានជ័យ សូមមេត្តាជួយចាត់មន្ត្រីជំនាញនៃស្នងការដ្ឋានចុះស្រាវជ្រាវដើម្បីទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសល្បែងស៊ីសងនៅក្នុងក្រុងសេរីសោភ័ណផង!!!

 


ខេត្តបន្ទាយមានជ័យ៖ផ្សាយ​ចេញ​ថ្ងៃ​ទី០៥.០៩.២០២២ ប្រជាពលរដ្ឋរស់នៅក្នុងក្រុងសេរីសោភ័ណកំពុងមានការព្រួយបារម្មណ៍និងរិះគន់យ៉ាងខ្លាំងគណៈពេលវត្តមានទីតាំងបើក{ជល់មាន់អនឡាញ}បង្កប់ក្នុងហាងកាហ្វេមួយស្ថិតភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ បែជាអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានហាក់បីដូចជាមិនយកចិត្តទុកដាក់ក្នុងការចុះបង្ក្រាប??តើឲ្យបងប្អូនប្រជាពលរដ្ឋទៅរំពឹងអ្នកណាបើអាជ្ញាធរសមត្ថកិច្ចមានអំណាចនៅក្នុងមូលដ្ឋានមិនហ៊ានបង្ក្រាបផង។


ប្រជាពលរដ្ឋក្នុងមូលដ្ឋានអស់សង្ឃឹមជាខ្លាំងលើមន្ត្រីពាក់ព័ន្ធនៅក្នុងក្រុងសេរីសោភ័ណក៏ដូចជាមន្ត្រីពាក់ព័ន្ធទាំងមូលហាក់បីដូចជាមិនបញ្ចេញសកម្មភាពចុះបង្ក្រាបទីតាំងល្បែងស៊ីសងរីកដូចផ្សិតទាល់តែសោះ។

ជាក់ស្ដែងភ្នាក់ងារអង្គភាពសារព័ត៌មាន{ផល្លីញូវ)បានចុះផ្តិតរូបភាពដល់ទីតាំងហើយឃើញថាមានបើកលេងល្បែងស៊ីសងពិតប្រាកដមែនក៏បានចុះផ្សាយព័ត៌មានដើម្បីជាការជូនដំណឹងដល់មន្រ្តីពាក់ព័ន្ធក្នុងមូលដ្ឋានបានជ្រាបនិងចុះបង្ក្រាបផង។

ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្រុងសេរីសោភ័ណទាំងមូលកំពុងតែអស់ជំនឿលើមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានក្រោមហេតុផលថា៖ល្បែងសុីសងបើកលេងរីកផ្សិតបែរជាសមត្ថកិច្ចពាក់ព័ន្ធក្នុងក្រុងសេរីសោភ័ណមិនចេញសកម្មភាពក្នុងការចុះបង្ក្រាបល្បែងស៊ីសងធ្វើអោយមានការរីករាលដាលល្បែងអាបាយមុខទាំងនេះកំពុងធ្វើឱ្យគ្រួសារពួកគាត់ឈ្លោះគ្នានិងកើតជាហឹង្សារក្នុងគ្រួសារដោយសារតែប្ដីចាញ់ល្បែង។

ពលរដ្ឋក្នុងមូលដ្ឋានសង្កាត់កំពង់ស្វាយទាំងមូលបានសំណូមពរលោក សុី ឌី អធិការក្រុងសេរីសោភ័ណ ម្ដងហើយម្ដងទៀត តែលោកអធិការរូបនេះហាក់បីដូចជាមិនអើតពើរដឹកនាំកម្លាំងក្រោមឱវាទចុះពិនិត្យនិងបង្ក្រាបរាល់បទល្មើសល្បែងស៊ីសងក្នុងដែលរបស់ខ្លួនទាល់តែសោះឬក៏អធិការមិនហ៊ានបង្ក្រាបព្រោះខ្លាចបែកឆ្នាំងបាយ។

ប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្ឃឹមថាអាជ្ញាធរពាក់ព័ន្ធក្នុងក្រុងសេរីសោភ័ណនិងភ្ញាក់ពីដំណេកលុបមុខ សិតសក់ ដុះក្លែល ឆ្លុះកញ្ចក់ មើលខ្លួនឯងថាបច្ចុប្បន្នខ្លួនមានតួនាទីអ្វីដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋនិងបម្រើផលប្រយោជន៍ជាតិទាំងមូលនិងបញ្ជាស់សកម្មភាពអំពើចោរកម្មដូចជា៖ចោរលួច-ឆក់-ប្លន់-គាស់ផ្ទះប្រជាពលរដ្ឋនិងអំពើហិង្សាក្នុងគ្រួសារផ្សេងៗជាដើម ព្រោះថាល្បែងគឺជាដើមចមបង្កបង្កើតបទល្មើសក្នុងមូលដ្ឋាន។

អង្គភាពសារព័ត៌មាន(ផល្លីញូវ)យើងចុះផ្សាយព័ត៌មានដើម្បីរិះគន់ក្នុងន័យស្ថាបនាដើម្បីចូលរួមចំណែកទប់ស្កាត់បទល្មើសផ្សេងៗក្នុងមូលដ្ឋាននិងសម្រាលទុក្ខលំបាកបងប្អូនប្រជាពលរដ្ឋដោយសារតែល្បែងបានផ្ដល់ភាពក្តៅក្រហាយដល់ពួកគាត់ធ្វើឱ្យគ្រួសារពួកគាត់បែកបាក់ដោយល្បែង។

ប្រជាពលរដ្ឋសង្ឃឹមថា៖ឯឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការខេត្តបន្ទាយមានជ័យ សូមមេត្តាជួយចាត់មន្ត្រីជំនាញនៃស្នងការដ្ឋានចុះស្រាវជ្រាវដើម្បីទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសល្បែងស៊ីសងនៅក្នុងក្រុងសេរីសោភ័ណផងនិងគោរពទៅតាមការណែនាំដល់ខ្ពង់ខ្ពស់ពីសម្ដេចក្រឡាហោម ស ខេង ដើម្បី រក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងគោរពតាមគោលនយោបាយភូមិ/ឃុំ/រឺស្រុកមានសុវត្ថភាពទាំង៧ ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់និងរួមចំណែកបញ្ជៀសករណីអំពើចោរកម្មផ្សេងៗដូចជា៖លួច-ឆក់-ប្លន់-គាស់ផ្ទះនិងជាពិសេសអំពើហិង្សាក្នុងគ្រួសារដោយផ្ដើមចេញពីល្បែងទាំងនេះព្រោះថាល្បែងជាដើមចមនេះការបង្ករបង្កើតបទល្មើស។ប្រជាពលរដ្ឋសង្ឃឹមយ៉ាងមុតមាំថាឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការខេត្តបន្ទាយមានជ័យ និងបង្ក្រាបបានជាក់ជាមិនខានក្រោមការយកចិត្តទុកដាក់ពីឧត្តមដើម្បីភូមិឃុំមានសុវត្ថិភាពអោយប្រសិទ្ធខ្ពស់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន!!!

ក្រុមការងារអ្នកសារព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការ

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages