www.k-santepheaptgaynis.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Sunday, October 30, 2022

ចាស់ជរាគ្មានទីពឹងម្នាក់ ទទួលបានអំណោយពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង!


នាព្រឹកថ្ងៃសៅទី២៩ ខែតុលា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ នាំយកសម្ភារៈ ថវិកា ដែលជាជំនួយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ទៅប្រគល់ជូនដល់លោកយាយ ឡុង សាវុន អាយុ៦៧ឆ្នាំ ជាស្រ្តីមេម៉ាយ កូនបោះបង់ចោល រស់នៅដោយរបររើសអេតចាយ ស្នាក់អាស្រ័យលើដីអ្នកជិតខាង ដែលចិត្តល្អ យល់ព្រមឱ្យគាត់ធ្វើខ្ទមជាប់របងផ្ទះគេជាបណ្តោះអាសន្ន  ក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។  

អំណោយដែលបានយកប្រគល់ជូនដល់លោកយាយ រួមមាន ថវិកាចំនួន ៥០ម៉ឺនរៀល, អង្ករចំនួន ៥០គីឡូក្រាម, មី២កេស, ត្រីខ០១យួរ, ទឹកស៊ីអីវ០១យួរ, ទឹកត្រី០១យួរ, ទឹកសុទ្ធ០២កេស, ទឹកដោះគោឆៅ០១យួរ, ភេសជ្ជៈ០២កេស, សាច់ជ្រូកផាត់កន្លះគីឡូក្រាម, ត្រីងៀត០១គីឡូក្រាម, សាច់ក្រក០១គីឡូក្រាម, សៀង០១យួរ, មុង០១, ភួយ០១,កន្សែង០១ និងសម្ភារមួយចំនួនទៀត ៕










No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages