www.k-santepheaptgaynis.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Thursday, November 10, 2022

ឯកឧត្តម គង់ សោភ័ណ្ឌ ចូលរួមក្នុងពិធីចុះហត្ថលេខា កិច្ចព្រមព្រៀងក្របខ័ណ្ឌ លើគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត

ថ្ងៃ​ព្រហស្បតិ៍, 10 ខែ​វិច្ឆិកា 2022 


 






នាព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមគង់សោភ័ណ្ឌអភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមពិធីចុះហត្ថលេខាកិច្ច ព្រមព្រៀងក្របខ័ណ្ឌ សម្រាប់ គម្រោងផ្លូវ ល្បឿនលឿន ភ្នំពេញ -បាវិត រវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។


ដោយទទួលបានគោលការណ៍ឯកភាពពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ (Framework Agreement) សម្រាប់គម្រោង ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត រវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន(CRBC) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។


សូមជម្រាបជូនផងដែរថា៖ ល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិតមានប្រវែង១៣៨ គីឡូម៉ែត្រ ប៉ុន្តែមានស្ពានឆ្លងទន្លេមេគង្គដ៏ធំវែងមួយ សរុបទាំងស្ពានទាំងផ្លូវប្រវែងប្រហែល ៥គីឡូម៉ែត្រ ហើយថវិកាដែលចំណាយគ្រោងទុកសរុបចំនួន ១.៦៣៨ពាន់លានដុល្លា គ្រោងនឹងបើកការដ្ឋាននៅឆ្នាំ២០២៣ និងបញ្ចប់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ ខាងមុខនេះ ដើម្បីតភ្ជាប់ផ្លូវល្បឿនលឿនពីទីក្រុងហូជីមិញប្រទេសវៀតណាមមកដល់ក្រុងបាវិត នឹងផ្លូវល្បឿនលឿនពីភ្នំពេញទៅដល់ក្រុងបាវិត ៕



No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages