www.k-santepheaptgaynis.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Saturday, November 26, 2022

បែកធ្លាយ៖រឿងចម្លែកនៅក្រុងប៉ោយប៉ែត, កិច្ចសន្យាខ្ចីប្រាក់ ប្រែក្លាយជាករណី «ឆបោក និងក្លែងឯកសារ» ព្រោះចង់លេបផ្ទះកូនបំណុល!!!


បន្ទាយមានជ័យ៖ផ្សាយចេញថ្ងៃទី២៦.១១.២០២២ ប្រពភបែកធ្លាយពីកូនបំណុលដែលអះអាងថា ជាជនរងគ្រោះឈ្មោះ ទុយ ម៉េងលី អាជីវកលក់ដូរនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានទទួលរងនូវការគំរាមកំហែងយ៉ាងខ្លាំងពីសំណាក់ក្រុមមន្ត្រីកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតរហូតខ្លាចលែងហ៊ាននៅផ្ទះ។ នេះបើយោងតាមសម្ដីជនរងគ្រោះឈ្មោះ ទុយ ម៉េងលី បានប្រាប់ឲ្យបណ្ដាញសារព័ត៌មានយើងអោយដឹងនៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

លោក ទុយ ម៉េងលី បានបន្តឲ្យដឹងទៀតថា រូបលោកជាកូនបំណុលហើយក៏ជាជនរងគ្រោះផងដែរ ដែលលោកបានយកប្លង់ដីចំនួន០២កន្លែងទៅដាក់បញ្ចាំឲ្យម្ចាស់ប្រាក់ឈ្មោះ ដួង វណ្ណា នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នូវទឹកប្រាក់ចំនួន$២០០០០ ហើយក្នុងកិច្ចសន្យាខ្ចីប្រាក់តម្រូវឲ្យលោកបង់ការប្រាក់ចំនួន៦% សរុបចំនួន$១២០០ក្នុងមួយខែ តាំងពីឆ្នាំ២០២០មកម្ល៉េះ។

លោកបន្តថា លោកតែងតែបង់ការប្រាក់ឲ្យម្ចាស់បំណុលរាល់ខែ ពុំដែលអាក់ខានឡើយ ប្រមាណជា១ឆ្នាំ ប៉ុន្តែបន្ទាប់ពីការរាតត្បាតនៃជំងឺកូវិដ-១៩មក ធ្វើឲ្យអាជីវកម្មរបស់លោករអាក់រអួល បាត់បង់ចំណូលយ៉ាងច្រើន រហូតខ្វះខាត ពុំមានលទ្ធភាពបង់ទាំងប្រាក់ដើមនិងការប្រាក់ឲ្យម្ចាស់បំណុលរហូតទៅដល់ប្រមាណជា៩ខែ ប៉ុន្តែកំឡុងពេលអាក់ខាននោះ រូបលោកក៏បានជូនដំណឹងនិងសុំការយោគយល់ពីម្ចាស់បំណុលផងដែរ រហូតម្ចាស់បំណុលយល់ព្រម តែតម្រូវឲ្យលោកបូកការប្រាក់ទាំងនោះទៅជាប្រាក់ដើមទាំងអស់ ដោយសរុបប្រាក់ដើមឡើងដល់$៣០៣០០ ក៏លោកក្នុងនាមកូនបំណុលទទួលខុសត្រូវ ក៏យល់ព្រមតាមម្ចាស់បំណុលទៀត។ លោកបន្តទៀតថា ក្រោយមកលោកបានបង់ការប្រាក់ជូនម្ចាស់បំណុលបាន៣ខែទៀត ទើបមួយរយៈចុងក្រោយនេះ ខ្លួនពុំមានលទ្ធភាព ក៏អាក់ខានបង់៤ខែចុងក្រោយនេះគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២២នេះ បន្ទាប់មកទៀត ស្រាប់តែលោកត្រូវបានម្ចាស់ប្រាក់បង្ខំនិងតម្រូវឱ្យលោកធ្វើកិច្ចសន្យាលក់ផ្ដាច់ ទើបយល់ព្រម លោកក៏យល់ព្រម ព្រោះបាននិយាយគ្នារួចហើយថា នេះគ្រាន់តែជាកិច្ចសន្យាតម្កល់ឲ្យអស់ចិត្តប៉ុណ្ណោះ ដោយមានសាក្សីដឹងឮផងដែរ។

លោកក៏បន្តឲ្យដឹងទៀតថា ក្រោយមកស្រាប់តែម្ចាស់បំណុលប្ដឹងលោកពីបទ «ឆបោក និងក្លែងឯកសារ» ហើយឲ្យខាងកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតកោះហៅរូបលោក ទាំងអត់ដីការ ទាំងមានដីការសរុបចំនួន០៤ដង ថែមទាំងបានឃាត់ខ្លួនលោករាប់ម៉ោង ទាំងអត់ដីការទៀតផង។ មិនតែប៉ុណ្ណោះ មេ PM កងរាជអាវុធហត្ថក្រុងប៉ោយប៉ែតតែងតែគំរាមរកចាប់ខ្លួនលោកម្ដងហើយម្ដងទៀត ធ្វើឲ្យលោកមានការភិតភ័យ ភ័យខ្លាចយ៉ាងខ្លាំងរហូតលែងហ៊ាននៅផ្ទះ ខណៈរូបលោកកំពុងខ្វះខាតប្រាក់កាក់យ៉ាងច្រើន ដែលត្រូវការពេលវេលាដើម្បីរកប្រាក់សងទៅម្ចាស់បំណុល។

លោក ទុយ ម៉េងលី បានបញ្ជាក់ប្រាប់ឲ្យដឹងបន្ថែមថា រូបលោកមិនមែនជាជនឆបោក ដូចការចោទប្រកាន់របស់ម្ចាស់បំណុលនោះទេ ផ្ទុយទៅវិញលោកដាក់ជាចម្ងល់វិញថា តើលោកឆបោកយ៉ាងម៉េច បើប្លង់ដីរបស់លោកនៅក្នុងដៃម្ចាស់បំណុលរហូតដល់ចំនួន០២ប្លង់ឯណោះ ហើយកិច្ចសន្យាខ្ចីប្រាក់ ហេតុអ្វីប្រែក្លាយជារឿងឆបោក រឿងក្លែងឯកសារឯណាឯណីទៅវិញ ឬមួយក៏អាងអំណាចលុយ អាងមានបក្សពួកជាក្រុមមន្ត្រីកងរាជអាវុធហត្ថ? ជាមួយគ្នានោះដែរ លោក ទុយ ម៉េងលី ក៏បានគោរពស្នើសុំការយោគយល់ពីម្ចាស់ប្រាក់ឲ្យបន្ធូរបន្ថយនិងទុកពេលវេលាជូនលោកដើម្បីមានឱកាសរកប្រាក់យកមកសង និងសុំសងតាមការគោលការណ៍ច្បាប់១៨%ក្នុងមួយឆ្នាំ។

ជុំវិញករណីខាងលើនេះ អង្គភាពសារព័ត៌មាន (ផល្លីញូវ)មិនទាន់បានសុំការបំភ្លឺពីលោក នួន នីណារ៉ូ មេបញ្ជារការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទេដោយតេចូលលោកថាជាប់រវល់យ៉ាងណាមិញ អង្គភាពសារព័ត៌មាននឹងធ្វើការផ្សព្វផ្សាយជាបន្តបន្ទាប់ ក្រោយទទួលបានព័ត៌មានបន្ថែមជុំវិញរឿងហេតុខាងលើនេះ៕

ជាថ្មីម្ដងទៀត លោក ទុយ ម៉េងលី ក៏សំពះគោរពស្នើសុំដល់លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជវត្ថខេត្តបន្ទាយមានជ័យ មេត្តាចាប់មន្ត្រីជំនាញនៃបញ្ជាការខេត្តចុះពិនិត្យនិងសិក្សាជុំវិញពាក់ព័ន្ធករណីនេះផង។

ជាពិសេសឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធលើផ្ទៃប្រទេស មេត្តាជួយអន្តរាគមន៍ពិនិត្យមើលពីទង្វើរបស់លោកមេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតនិងមន្ត្រីក្រោមឱវាទផង ព្រោះពួកគាត់តែងតែគំរាមកំហែងដល់គាត់ អាងចាប់ អាងចងមិនរកហេតុផលឲ្យបានត្រឹមត្រូវនោះទេ និងបានបំភិតបំភ័យដល់គាត់ក្នុងនាមជាកូនបំណុលនិងជាជនរងគ្រោះទៀតផង។

ក្រុមការងារអ្នកសារព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការសូមអរគុណ!!។

095441817


No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages