www.k-santepheaptgaynis.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Monday, January 2, 2023

ពិតជាព្រហើនមែន ទីតាំងយីហោលាងឡានថ្មីជានិច្ចបង្កប់ល្បែងអាប៉ោងលំដាប់វីអាយភីនៅតែហ៊ានបើកដំណើរការដោយគ្មានខ្ចាចច្បាប់!!!


ភ្នំពេញ៖ ទីតាំងបនល្បែងស៊ីសងខុសច្បាប់ បៀ និងអាប៉ោងដល់ធំ លំដាប់ ViP ក្នុងការរះលាងឡាន យីហោថ្មីជានិច្ច ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅតែហ៊ានបន្តលួចបើកដំណើរការបានដោយគឃ្លើន ដោយមិនខ្លាចញញើតច្បាប់បន្តិចសោះឡើយ។


តាមប្រភពព័ត៌មានបានឲ្យដឹងថា ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះចុះធ្វើការបង្ក្រាបជាញឹកញាប់កន្លងមក តែហាក់ដូចជាគ្មានរៀងចាលបន្តិចសោះឡើយ ពោលគឺ រឹតតែផ្គើនលើសដើម។

ប្រជាពលរដ្ឋបានលើកឡើងថា ល្បែងស៊ីសងខុសច្បាប់ទាំងនេះគឺជាដើមចមក្នុងការបង្កើតឱ្យបទល្មើសដូចជា លួច ឆក់ ប្លន់ អំពើហិង្សា អំពើពុករលួយ និងអំពើល្មើសច្បាប់ជាច្រើនផ្សេងទៀត ដោយសារតែល្បែងស៊ីសងនេះឯង។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបញ្ជាយ៉ាងដាច់ខាតឱ្យសមត្ថកិច្ចបង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឱ្យមន្ត្រីគ្រប់ថ្នាក់អនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព។

ប្រជាពលរដ្ឋជាច្រើនស្នើសុំដល់លោក ទៀង ចាន់សា អធិការនគរបាលខណ្ឌដូនពេញ ហើយនិងលោក ជា ខេមា អភិបាលខណ្ឌដូនពេញ សូមជួយដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផង។

ពលរដ្ឋស្នើសុំដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ហើយនឹងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមចាត់វិធានការ ចំពោះទីតាំងល្បែងស៊ីសងខាងលើផង៕ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម។ 0714130444/095441817 សូមអរគុណ









No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages