www.k-santepheaptgaynis.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Thursday, March 2, 2023

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ ០៥នាក់ ទៅតុលាការ ពាក់ព័ន្ធករណី លួច និងប្រើប្រាស់គ្រឿងញៀន!


នារសៀល ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យចំនួន ០៥នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណី លួច និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ជនសង្ស័យទាំង០៥នាក់ មានឈ្មោះ ៖
១-ឈ្មោះ ស៊ន ឆក ហៅ តឿ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្រុកកំណើត ខេត្តតាកែវ ទីលំនៅបច្ចុប្បន្ន មិនពិតប្រាកដ ។
២-ឈ្មោះ សាង ហុង ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្រុកកំណើត ខេត្តកំពង់ស្ពឺ ទីលំនៅបច្ចុប្បន្ន ផ្ទះជួល ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
៣-ឈ្មោះ គ្រាល ពិសី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្រុកកំណើត ខេត្តតាកែវ ទីលំនៅបច្ចុប្បន្ន ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
៤-ឈ្មោះ ចិន គូ ហៅ យួន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្រុកកំណើត កម្ពុជាក្រោម ប្រទេសវៀតណាម ទីលំនៅបច្ចុប្បន្ន ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
៥-ឈ្មោះ រ៉ូយ សុខគា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើត ខេត្តកណ្តាល ទីលំនៅបច្ចុប្បន្ន ផ្លូវលំ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យករួមមាន ៖ -ម៉ូតូ០១គ្រឿង ម៉ាក ស្មាស ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1K-8447, -កន្ត្រៃកាត់ដែក0១, ដង្កាប់ចំនួន០២, ទូណឺវីសចំនួន០១ និងដែកឆ្កឹះសោរចំនួន០២, -ម្សៅក្រាមពណ៌សថ្លាចំនួន១៥កញ្ចប់តូច (សង្ស័យជាសារធាតុញៀន) និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

ក្រោមវិធានការជំនាញជនសង្ស័យទាំង០៥នាក់ខាងលើបានសារភាពឲ្យដឹងដូចៗគ្នាថា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ ពួកខ្លួនពិតជាបានធ្វើសកម្មភាព លួចតុដែក និងដែកជ្រុង មួយចំនួនពីផ្ទះមួយកន្លែង ក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ពិតប្រាកដមែន ហើយក៏ជាមុខសញ្ញាប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ផងដែរ៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages