www.k-santepheaptgaynis.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Thursday, March 16, 2023

មេបញ្ជាការ អាវុធហត្ថខណ្ឌបឹងកេងកង រួមជាមួយក្រុមការងារ រដ្ឋបាលខណ្ឌបឹងកេងកង អញ្ជើញចុះសួរសុខទុក្ខសមាជិក ដែលមានជំងឺ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្!!!


នារសៀល ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ លោកវរសេនីយ៍ត្រី សុខ ឧត្តម មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង រួមជាមួយ ក្រុមការងារតំណាង ឯកឧត្តម សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង ព្រមទាំង នាយ នាយរង អាវុធហត្ថខណ្ឌ បានចុះសួរសុខទុក្ខ លោកអនុសេនីយ៍ឯក អ៊ឹម ប៊ុនធឿន សមាជិកអាវុធហត្ថខណ្ឌ ដែលមានជំងឺ រលាកតម្រងនោម និង ទឹកនោមផ្អែម បណ្តាលអោយដំបៅជើងខាងស្តាំធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ។
នាឱកាសសួរសុខទុក្ខនោះ ក្រុមការងារ បាននាំយកថវិកាសរុបចំនួន ៣,៥០០,០០០រៀល (បីលានហាសិបម៉ឺនរៀល) ក្នុងនោះ ថវិកា របស់ ឯកឧត្តម អភិបាលខណ្ឌ ចំនួន ១,០០០,០០០៛ (មួយលានរៀល) និងថវិកាដែល ប្រមូលបានមកពី នាយ នាយរង អាវុធហត្ថខណ្ឌបឹងកេងកង ក្នុងស្មារតីសាមគ្គីភាព ចំនួន ២,៥០០,០០០រៀល (ពីរលានហាសិបម៉ឺនរៀល), ទឹកដោះគោឆៅ ០២យួរ, ទឹកសុទ្ធចំនួន ០៤កេស,
ផ្លែឈើ មួយចំនួន ទៅជូនជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារលោកអនុសេនីយ៍ឯក អ៊ឹម ប៊ុនធឿន ក្នុងការសម្រាកព្យាបាលផងដែរ៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages