www.k-santepheaptgaynis.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Thursday, March 30, 2023

ពលរដ្ឋថា បឹងដើមក្រឡាញ់ ត្រូវបានអ្នកមានលុយមានអំណាច ចាក់ដីរំលោភយក ធ្វើជាកម្មសិទ្ធិ ទំនងមានការបើកភ្លើងខៀវពីរដ្ឋបាលស្រុកសំរោង!!! សូមមើលវីដេអូ


ខេត្តតាកែវ ៖ បឹងដើមក្រឡាញ់ គឺជា​បឹង​សាធារណៈ​មួយ​នៅ​ជាប់​បណ្ដោយ​ផ្លូវជាតិ​លេខ​២ មាន​ផ្ទៃ​លាតសន្ធឹង​ធំ​ល្វឹងល្វើយ​លំអ​ដោយ​ព្រៃ​កក់​ដើម​រាំង និង​ផ្កាឈូក​ស្រស់បំព្រង​គួរ​ឱ្យ​ចង់​គយ​គន់ ដែល​កើត​មាន​ឡើង​តាំងពី​ដូនតា ស្ថិត​នៅ​ក្ក្ក្នុងភូមបឹងឈូកសខាងត្បូង ឃុំសឹង្ហ ស្រុក​សំរោង ខេត្តកែវ ដែល​បឹង​នេះ​មាន​សារសំខាន់​ខ្លាំង​ណាស់ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​បឹង​អាស្រ័យ​ផល ដូច​ជា​នេសាទ​ត្រី​លក្ខណៈ​គ្រួសារ បង្កបង្កើន​ផលដំណាំ​ដាំ​ឈូក​ចិញ្ចឹមជីវិត ជា​ពិសេស យក​ប្រភព​ទឹក​ប្រើប្រាស់​ស្រោចស្រព​ផលដំណាំ​ផ្សេង​ៗ ។ 

ស្រាប់តែ​ឥឡូវ​ត្រូវ​បាន​អ្នកមាន​លុយ​មាន​អំណាច​ចាក់​ដី​លុប​រំលោភ​យក​ដី​ចំណី​បឹង​ជា​បន្តបន្ទាប់ ដោយ​គ្មាន​ការ​ហាមឃាត់​ពី​អាជ្ញាធរ ឬមន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នោះ​ឡើយ ។ តាមប្រភពទទួលព័ត៌មានបានលួចខ្សឹបទៀតថា គ្មានមន្ត្រីក្នុងស្រុកសំរោងណាម្នាក់ហ៊ានចេញមុខ ទប់ស្កាត់ ណែនាំចំពោះបុគ្គល មានលុយ មានអំណាច  ដែលបានរំលោភយកដីចំណីបឹងនេះទេ ។ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា អ្នកមាន​លុយ​មាន​អំណាច​ដែល​ចាក់​ដី​លុប​រំលោភយកដីចំណីបឹង​ដើមក្រឡាញ់ សាធារណៈ​របស់​រដ្ឋយក​ធ្វើ​ជា​កម្ម​សិទ្ធិ​នេះ កាលពីកន្លងទៅ លោកកេត ម៉ៅ ធ្លាប់បានហាមឃាត់ នឹងឱ្យកាយដីចេញវិញម្ដងហើយ តែបែរជាមួយរយៈចុងក្រោយនេះ បែរជាឃើញដឹកដីយកមកចាក់រំលោភយកបន្តទៀតបាន
មិនដឹងថាគេមានច្បាប់ឬក៏អត់ច្បាប់នោះទេ?
ពាក់ពន្ធ័នឹងបញ្ហានេះត្រូវបានមជ្ឈដ្ឋានមហាជនបាន សង្ស័យថាសុទ្ធតែជាការត្រូវរ៉ូវគ្នាទើបអាចធ្វើបាន បើមិនដូចច្នេះទេសូម្បីតែប្រជាពលរដ្ឋធ្វើរបងតូចតាចនៅលើដីស្របច្បាប់របស់ខ្លួនក៏មិនបានដែរ អាជ្ញាធរមកដល់ភ្លាម។
ជុំវិញ​បញ្ហា​ខាងលើ​នេះ​ដែរ លោកនួន ហ៊ុន មេឃុំសឹង្ហ បានប្រាប់មកបណ្តាញសារព័ត៌មានយើងឱ្យដឹងថា ការចាក់លុបបឹងដីនេះ គឺម្ចាស់គេមានប្លង់កម្មសិទ្ធិស្របច្បាប់។

ដោយឡែក លោកកេត ម៉ៅ អភិបាលស្រុកសំរោង បានថ្លែងមកកាន់បណ្តាញសារព័ត៌មាន យើង នាថ្ងៃថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិនា ឆ្នាំ២០២៣នេះអោយដឹងថា ដីដែលគេកំពុងតែចាក់លុបនោះ គឺដីគេមានប្លង់កម្មសិទ្ធិត្រឹមត្រូវ បន្ទាប់ពីដីកម្មសិទ្ធិហ្នឹងមក មានការទទួលស្គាល់ប្រគល់សិទ្ធិកាន់កាប់ ពីលោកមេភូមិលោកមេឃុំ ប្រធានការិយាល័យធនធានទឹក និងលោកអភិបាលស្រុកជំនាន់លោកញ៉ែម ស្រស់
ធ្វើលិខិតជូនគេកាន់កាប់ លោកថាដីនោះគឺបានកាន់កាប់តាំងពីឆ្នាំ១៩៨៧។ ប៉ុន្តែរដ្ឋបាលស្រុកនិងឃុំ ទើបតែបានបញ្ជាក់ជូនគាត់នៅក្នុងឆ្នាំ ២០០៧ រហូតមកដល់ពេលនេះប្រហែលជា១៥ឆ្នាំ ហើយក្នុងពេលនេះដែរ លោកក៏បានបញ្ជាឲ្យគេផ្អាក សកម្មភាពចាក់លុបនេះដែរ រង់ចាំមន្ត្រីជំនាញរបស់គាត់ចុះត្រួតពិនិត្យជាក់ស្ដែង ទទួលបានលទ្ធផលច្បាស់លាស់លោកនឹងចាត់វិធានការទៅតាមហ្នឹង។នឹងបានផ្ញើឯកសារពាក់ព័ន្ធ ដើម្បីឲ្យអង្គភាពសារព័ត៌មានយើងពិនិត្យមើល។
ជុំវិញរឿងរ៉ាវករណីរបស់អ្នកមានលុយខាងលើមហាជនប្រជាពលរដ្ឋសំណូមពរដល់លោកអ៊ូច ភា អភិបាលខេត្តតាកែវមេត្តាផ្តល់ក្រុមមន្រ្តីជំនាញពាក់ពន្ធ័ ចុះមកសិក្សាផងទានព្រោះពលរដ្ឋមិនជំនឿលើលោកអ៊ួច ម៉ៅ អភិបាលស្រុកសំរោងនេះទៀតហើយ។



No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages