www.k-santepheaptgaynis.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Wednesday, March 8, 2023

ទំនេរពេកបុរសម្នាក់ត្រូវអធិការនគរបាលស្រុកព្រៃកប្បាស ឃាត់ខ្លួនធ្វើកិច្ចសន្យាអប់រំ!


ខេត្តតាកែវ÷ នៅព្រឹកថ្ងៃទី០៨ ខែមិនា ឆ្នាំ២០២៣ ដោយមានការយកចិត្តទុកដាក់ចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនៃស្នងការដ្ឋានខេត្តតាកែវ កម្លាំងសមត្ថកិច្ចនៅអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ក្រោមបញ្ជាផ្ទាល់ ដោយលោក ឡេង ប៊ុនឡុង អធិការស្រុកព្រៃកប្បាស បាននាំខ្លួនបុរសម្នាក់ឈ្មោះ នួន ចាន់មិថុនា អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិក្តាញ់ ឃុំក្តាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ពាក់ព័ន្ធនឹងករណី ថតវីដេអូ បង្ហោះក្នុងបណ្ដាញសង្គម tik tok
ដោយបង្ហាញពីរូបភាព យកពូថៅសៀតនិងស៊ីម៉ាំងម៉ូតូ ឌ្រីមសង់ ២០២៣ ដោយនិយាយថា ០២៣ ស្រុកតាកែវជិះតែអញ្ចឹង។
យោងតាមចម្លើយសារភាពរបស់បុរសរូបនេះ ដែលបណ្ដាញសារព័ត៌មានពេញចិត្តមេឌាទើបទទួលបាន បានបញ្ជាក់ថា
នារសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ រូបគេគឺជាអ្នកទិញម៉ូតូចាស់ៗ យកមកបាញ់ថ្នាំលក់ជួសជុល នៅផ្ទះរបស់ខ្លួន។ស្រាប់តែមានបុរសពីរនាក់មកពីខេត្តកំពង់ស្ពឺ ពួកគេបានជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០២៣ ខណៈពេលកំពុងតែនិយាយនៅមុខផ្ទះរបស់ខ្លួនក៏មានពូម្នាក់នៅក្នុងភូមិឃុំជាមួយគ្នា។បានជិះម៉ូតូម៉ាកវេវ ដឹកស្មៅ ពីក្រោយមួយបាវ
មានកណ្ដៀវហើយនិងពូថៅដែលមានដងវែងមួយ រួចរូបគេក៏បានខ្ចីពូថៅរបស់អ្នកភូមិព្រោះឃើញទំនង រួចក៏យកទៅដាក់នៅលើបំពង់ស៊ីម៉ាំងម៉ូតូ របស់បុរសពីរនាក់ដែលមកពីខេត្តកំពង់ស្ពឺ។រួចក៏ថតជាវីដេអូលេង និងបានដាក់ចូលទៅក្នុងគ្រុបមិត្តភក្កិ។ដែលមានគ្នាប្រហែលជា ៥០នាក់ មានឈ្មោះទិញលក់ម៉ូតូមួយទឹក ក្រោយមកក៏មិនដឹងអ្នកណាម្នាក់នៅក្នុងគ្រុបយកទៅផុសនោះទេ។
តាមការបញ្ជាក់ ពីលោក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានឲ្យដឹងថា ចំពោះករណីនេះ គ្រាន់តែយកគាត់មកធ្វើកិច្ចសន្យាអប់រំណែនាំ ដើម្បីកុំឱ្យគាត់ធ្វើអ្វីដែលប្រាស់ចាកពីសីលធម៌និងបំពុលសង្គម បន្តទៅទៀត ហើយបើសិនជាក្នុងករណី មិនរាងចោល សមត្ថកិច្ចនឹងធ្វើការឃាត់ខ្លួនបន្តចាត់ការតាមនីតិវិធីច្បាប់៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages