www.k-santepheaptgaynis.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Friday, May 12, 2023

លោកហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវឆ្លើយថាមិនដឹង! ខណៈមានបនល្បែង ភ្នាល់ចាក់បាល់ បៀរការ៉ាត់ មាន់ជល់ហាយឡាយ ជ្រកក្រោមស្លាកមន្ទីរសម្រាកព្យាបាល យ៉ាសុីន ឬស្សីកែវ


ភ្នំពេញ៖តាមប្រភពដែលបណ្ដាញសារព័ត៌មានយើងទើបទទួលបាន បានអោយដឹងថា មានបនល្បែងមួយកន្លែងជ្រកក្រោមស្លាក មន្ទីរសម្រាកព្យាបាលយ៉ាស៊ីនឬស្សីកែវ

ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ច្រាំងចំរេះ
ខណ្ឌឫស្សីកែវ រាជនីភ្នំពេញ។
ប្រភពបានបញ្ជាក់ថា បនល្បែងខាងលើនេះ គេមានលេងល្បែងភ្នាល់ចាក់បាល់ បៀលការ៉ាប់ ជល់មាន់ហាយឡាយ និងល្បែងផ្សេងទៀត។ ក្នុងមួយថ្ងៃៗ មានអ្នកចូលលេងល្បែង រាប់សិបអ្នក និងភ្នាល់ប្រាក់រាប់លានរៀល ពេលចាញ់ឈ្នះហូរកញ្ជ្រៀវអ៊ឹងកង យ៉ាងទ្រហឹង ប៉ះពាល់និងរំខាន ពលរដ្ឋជិតខាងជាខ្លាំង។ ប៉ុន្តែសំឡេងទាំងនោះ មិនបានឮប៉ះឬក៏រំខានដល់ត្រជាក់អាជ្ញាធរ មានសមត្ថកិច្ច ក្នុងខណ្ឌឬស្សីកែវនោះទេ។
ប្រភពបន្តទៀតថា មួយរយះចុងក្រោយនេះ សមត្ថកិច្ច ខ័ណ្ឌឬស្សីកែវ  ហាក់បីដូចជា កំពុងតែផ្គើន និងបទបញ្ជា របស់សម្តេចតេជោហ៊ុនសែន យ៉ាងពេញបន្ទុក ក្នុងការមិនទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ។បើតាមពិតទៅ ទីតាំងល្បែងទាំងនោះ ក៏គេឃើញមានសមត្ថកិច្ចចុះបង្ក្រាបម្ដងម្កាលដែរ ដើម្បីទុកបង្ហាញស្នាដៃ ប៉ុន្តែនៅកន្លែងជាច្រើនទៀតត្រូវគេថែរក្សាទុក។ បើតាមប្រភពខ្លះថា អាជ្ញាធរគេទុក្ខគ្រាន់ចិញ្ចឹមឆ្នាំ។ដើម្បីធានាឲ្យជនគ្រប់រូប និងសង្គមទាំងមូលមានសុវត្ថិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿង និងសុខដុមរមនា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវគោលនយោបាយ
<<ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព>>ចំនួន៧ចំណុច ដែលក្នុងនោះក៏រួមមានគ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀនល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។
ដូច្នេះប្រសិនបើមន្ត្រីអាជ្ញាធរ ក៏ដូចជាសមត្ថកិច្ចមូលដ្ឋាន មិនព្រមធ្វើការបង្ក្រាបល្បែងស៊ីសងនៅក្នុងមូលដ្ឋាន របស់ខ្លួននោះទេ
គឺបង្ហាញយ៉ាងច្បាស់ថា អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះ មានការឃុបឃិតបើកភ្លើងខៀវជាប្រព័ន្ធ ដើម្បីលាភសក្ការៈ ដាក់ហោប៉ៅ រាងខ្លួន ដោយពុំបានអនុវត្តគោលនយោបាយ ដែលរាជរដ្ឋាភិបាលដាក់ចេញនោះទេ។
ពាក់ព័ន្ធនឹងករណីទីតាំងបនល្បែងដុះស្លែរខាងលើ លោកហ៊ាងថារ៉េត អធិការនគរបាលខណ្ឌឬស្រីកែវ បានថ្លែងមកកាន់បណ្ដាញសារព័ត៌មាយើងថា ចំពោះទីតាំងខាងលើលោកមិនបានដឹងថាមានបើកល្បែងស៊ីសងនោះទេ លោកនឹងអោយកម្លាំងប៉ុស្តិ៍ចុះទៅត្រួតពិនិត្យមើល តើមានលេងពិតប្រាកដដែរឬទេ?
ទោះយ៉ាងណាក៏ដោយ មហាជនស្នើរសុំដល់ឯកឧត្តម
ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ  មេត្តាចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងបនល្បែងដុះស្លែរខាងលើនេះផង៕
ទំនាក់ទំនងព័ត៌មាន 095441817






No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages