www.k-santepheaptgaynis.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Monday, May 29, 2023

ទីតាំងបើកលេងល្បែងស៊ីសងភ្នាល់លុយគ្នាជល់មាន់តាមអនឡាញពេញនិយមតាម{ឡែបថប់}បង្កប់ក្នុងតារាងបាល់ទះសូមលោក ធាង ឡេង អធិការស្រុកវាលវែងជួយចាត់មន្ត្រីជំនាញចុះពិនិត្យនិងបង្ក្រាបផង!!!


ខេត្តពោធិ៍សាត់៖ផ្សាយចេញថ្ងៃទី២៩.០៥.២០២៣ ទីតាំងបើកលេងល្បែងស៊ីសងភ្នាល់លុយគ្នាជល់មាន់តាមអនឡាញពេញនិយមតាម{ឡែបថប់}បង្កប់ក្នុងតារាងបាល់ទះស្ថិតនៅក្នុងភូមិចំការជ្រៃត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ សូមលោកអធិការស្រុកវាលវែងគួរតែចាត់មន្ត្រីជំនាញចុះពិនិត្យនិងធ្វើការបង្ក្រាបផងមិនគួរបណ្តែតបណ្តោយអោយមានល្បែងសុីសង់ក្នុងមូលនោះទេ។

ទីតាំងល្បែងស៊ីសងខាងលើបើតាមប្រភពប្រជាពលរដ្ឋបានរាយការណ៍មកអង្គភាពយើងនៅថ្ងៃនេះអោយដឹងថាមានទីតាំងបើកលេងល្បែងស៊ីសង់មួយកន្លែង កំពុងបើកដំណើរការជារៀងរាល់ថ្ងៃ ដោយមិនទាន់ឃើញមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានស្រុកវាលវែងទប់ស្កាត់ឬបង្ក្រាបនៅឡើយទេ។

ពលរដ្ឋបន្តថាទីតាំងខាងលើនេះហាក់បីដូចជាបើកដោយសេរីដោយមិនញញើតនិងអនុសាសន៍របស់រាជរដ្ឋាភិបាលជាពិសេសមិនខ្លាចញញើតនឹងមន្ត្រីនៅក្នុងមូលដ្ឋានឡើយបើកជារៀងរាល់ថ្ងៃ។

ពលរដ្ឋស្នើសុំលោក ធាង ឡេង អធិការស្រុកវាលវែងសូមជួយចាត់មន្ត្រីជំនាញរបស់ខ្លួនចុះពិនិត្យទីតាំងជាក់ស្ដែងមួយកន្លែងនេះផងដើម្បីមានវិធានការណ៍ទប់ស្កាត់ឬបង្ក្រាប ព្រោះពលរដ្ឋសង្កេតឃើញថាទីតាំងមួយកន្លែងនេះហាក់បីដូចជាបើកលេងជារៀងរាល់ថ្ងៃ(ពោល)៖គឺដោះស្លែរតែម្តង។

ពលរដ្ឋសង្ឃឹមថាលោកអធិការស្រុកវាលវែង និងគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល និងចូលរួមចំណែកបញ្ជៀសអំពើចោរកម្មផ្សេងៗនៅក្នុងមូលដ្ឋានដូចជា៖ចោរលួច-ចោរឆក់-ចោរប្លន់-គាស់ផ្ទះនិងហឹង្សាក្នុងគ្រួសារ ព្រោះថាល្បែងជាដើមចោមនៃការបង្កបង្កើតបទល្មើសក្នុងមូលដ្ឋាន លោកអធិការនិងយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ក្រាបបទល្មើសក្នុងដែនរបស់ខ្លួន។



No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages