www.k-santepheaptgaynis.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Tuesday, June 20, 2023

ឈ្មួញឈ្មោះ ញឹក គង្គា មេខ្លោងដឹកធ្យូងអត់ច្បាប់ ចូលទៅដីថៃតាមច្រកអូររំដួល រៀងរាល់ថ្ងៃ ខណៈលោកស្នងការខេត្តបាត់ដំបងថា ឲ្យគណៈបញ្ជាការឯកភាពស្រុក ជាអ្នកបំភ្លឺ


បាត់ដំបង៖ ធ្យូងអូសជាច្រើនរថយន្តត្រូវបានក្រុមឈ្មួញបានកំពុងឃុបឃិតគ្នាធ្វើសកម្មភាពដឹកជញ្ជូនតាមច្រកអូររំដូល ស្រុកភ្នំព្រឹក នៃខេត្តបាត់ដំបងចូលទៅក្នុងប្រទេសថៃដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវយ៉ាងគគ្រឹកគគ្រេង។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មានយើងទទួលបាននៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣។
ប្រភពព័ត៌មានបានឲ្យដឹងទៀតថា សកម្មភាពដឹកជញ្ជូនធ្យូងតាមច្រកអូររំដូលចូលទៅដីថៃអត់ច្បាប់ខាងលើ មានមេខ្លោងឈ្មោះ ញឹក គង្គា ដែលមានតួនាទីជាប្រធានទំនាក់ទំនងនិងបក្សពួក។

ប្រភពព័ត៌មានបានបន្តទៀតថា ធ្យូងអូសទាំងនោះ ត្រូវបានគេដឹកជញ្ជូនតាមច្រកអូររំដូលចូលទៅដីថៃរៀងរាល់ថ្ងៃ គឺដឹករាល់ថ្ងៃហើយអត់មានច្បាប់ត្រឹមត្រូវនោះទេ។

ទាក់ទិនករណីខាងលើនេះ លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងបានបញ្ជាក់ឲ្យបណ្ដាញសារព័ត៌មានយើងដឹងតាមប្រព័ន្ធទូរស័ព្ទថា លោកបានប្រាប់ឲ្យភ្នាក់ងារព័ត៌មានយើងទៅទំនាក់ទំនងជាមួយអាជ្ញាធរដែនដី ព្រោះថាលោកបានប្រជុំជាមួយបញ្ជាការឯកភាពជាមួយឯកឧត្តមអភិបាលខេត្តហើយថា តំបន់ណាមានបញ្ហាគឺគណៈបញ្ជាការឯកភាពស្រុកនៅទីនោះធ្វើការដោះស្រាយ។ លោកផ្កាយ២បន្តថា ពាក់ព័ន្ធជាមួយសារព័ត៌មានគឺឲ្យរដ្ឋបាលស្រុកជាអ្នកធ្វើការបំភ្លឺទៅកាន់សារព័ត៌មាន។ លោកស្នងការបន្ថែមថា លោកនៅឯណេះគឺរងចាំតែការដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តមអភិបាលខេត្តទេ។

ជុំវិញករណីខាងលើនេះ បណ្ដាញសារព័ត៌មានយើងពុំអាចសុំការបំភ្លឺបកស្រាយពីលោក ញឹក គង្គា ប្រធានទំនាក់ទំនង, លោកអធិការស្រុកភ្នំព្រឹក, និងលោកអភិបាលស្រុកភ្នំព្រឹកបាននោះទេ ព្រោះពុំមានលេខទូរស័ព្ទដែលអាចធ្វើការទំនងបាន៕។

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages