www.k-santepheaptgaynis.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Saturday, June 3, 2023

ជនសង្ស័យចំនួន០២នាក់ ត្រូវកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាល ក្របួចបានជាបន្តបន្ទាប់ពាក់ព័ន្ធករណីឃាតកម្ម កើតឡើង នៅចំណុចផ្លូវបេតុង មុខស្តង់អេតចាយយាយម៉ៅ ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត...!


(បន្ទាយមានជ័យ) : អនុវត្តតាមបទបញ្ជាយ៉ងមុឺនម៉ាត់របស់ លោករវសេនីយ៍ឯក សៅ សារឿន អធិការ នគរបាលក្រុងប៉ោយប៉ែតប៉ែត យ៉ាងយកចិត្តទុកដាក់ជនសង្ស័យ ០២ នាក់ ត្រូវកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាល ក្របួចបាន.ពាក់ព័ន្ធករណីឃាតកម្ម

កាលពីថ្ងៃទី១១ ខែ ឧសភា ឆ្នាំ២០២៣ វេលាម៉ោង០៥និង១០នាទី ទាបភ្លឺ មានករណីឃាតកម្ម(កាប់) កើតឡើង នៅចំណុចផ្លូវបេតុង មុខស្តង់អេតចាយយាយម៉ៅ ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ បណ្តាលឲ្យជនរងគ្រោះម្នាក់ស្លាប់នៅពេលបញ្ជូនទៅមន្ទីរពេទ្យមង្គលបុរី ។

ជនសង្ស័យមានគ្នា០៦នាក់ ជិះម៉ូតូ០២គ្រឿង ដៃកាន់បាំបិតខ្វែវ២ដើម និងកាំបិតប៉ាំងតោ០១ បានធ្វើសកម្មភាពដេញកាប់ជនរងគ្រោះ នៅពេលជនរងគ្រោះចេញពីធ្វើការ ។

ក្រោយពេលប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាល បានទទួលបណ្តឹងហើយ បានចុះស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត រហូតកំណត់មុខសញ្ញាបាន ។

រហូតដល់ថ្ងៃទី៣១ ខែ ឧសភា កំលាំងប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាល បានឃាត់ខ្លួនចំនួន០២នាក់ រស់នៅភូមិអូរឬស្សី សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ចម្លើយរបស់ជនង្ស័យទាំង០២នាក់បានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះបណ្តាលឲ្យបាត់បង់ជីវិតនៅពេលបញ្ជួនទៅ មន្ទីពេទ្យមង្គល់បូរី ពិតប្រាកដមែន ។

.សូមបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុនកំលាំងជំនាញព្រហ្មទ័ណ្ធក្រុងប៉ោយប៉ែត បានឃាត់ខ្លួនបក្ខពួកចំនួន០៦នាក់ បានកសាងសំណុំរឿងបញ្ជួនទៅតុលាការតាមនីតិវិធីច្បាប់ ។


No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages