www.k-santepheaptgaynis.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Friday, June 23, 2023

ធ្លាយរឿងមេគយខេត្តតាកែវនាំកំលាំងចុះវាស់ដីបឹងរបស់!


ខេត្តតាកែវ៖ ថ្មីរហូតសំរាប់ខេត្តតាកែវ អស់ពីរឿងមួយចូលរឿងមួយ តែរឿងបែកធ្លាយ ថាមេគយខេត្តតាកែវ នាំកំលាំងជាង៥០នាក់ មកវាស់ដីបឹងរបស់រដ្ឋ ស្ថិតនៅចំនុចភូមិចកសង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ជាថ្មីមិនធ្លាប់ជួប។

យោងតាមប្រភពព័ត៏មាន ដែលបណ្ដាញសារព័ត៌មានពេញចិត្តមេឌា ទើបទទួលបានអោយដឹងថា កាលពីពេលថ្មីៗនេះមានកំលាំងជាង៥០នាក់ ដឹកនាំដោយមន្រ្តីគយ បានចុះមកវាស់វែងដីបឹងរបស់រដ្ឋនៅចំនុចខាងលើ ហើយការវាស់វែងនោះទៀតសោធ ក្រុមខាងលើបានវាស់ចំ លំនៅដ្ឋានរបស់មន្រ្តីយោធាមួយគ្រួសារ ដែលពួកគាត់រស់នៅជិត៤០ឆ្នាំមកហើយ បានកើតជាជម្លោះ ហើយក្រុមអ្នកវាស់វែងថានិងរុះរើលំនៅដ្ឋាននេះចោលទាំងបំពានច្បាប់។

មហាជនបានអោយដឹងទៀតថា ទំនងជាត្រូវដងត្រូវផ្លែគ្នា ជាមួយអាជ្ញាធរ ខេត្តតាកែវទាំងអស់ហើយមើលទៅ បានជាហ៊ានវាស់ដីបឹងរបស់រដ្ឋបាន ក្រោមការដឹកនាំរបស់លោកស៊ុន ឆាយ មេគយនិងរដ្ឋករខេត្តតាកែវ។

មហាជនបានបន្តទៀតថាដីបឹងរបស់រដ្ឋ ដែលលោកស៊ុន ឆាយនាំកំលាំងចុះមកវាស់វែង បើគិតតម្លៃទីផ្សាបច្ចប្បន្ន មិនក្រោមលានដុល្លានោះទេ ដូច្នេះបានជាអាជ្ញាធររៀងស្រក់ទឹកមាត់តក់ៗហើយផ្តួចផ្ដើមច្បាមយកតែម្ដងទៅ។

ជុំវិញករណីខាងលើ បណ្ដាញសារព័ត៌មានពេញចិត្តមេឌា មិនអាចសុំការបំភ្លឺពីលោកស៊ុន ឆាយ មេគយនិងរដ្ឋករខេត្តតាកែវបានទេ ដោយលោកមិនដែលទទួលទូរសព្ទ័នោះទេ។

ចំណែកលោកនួន សុធា ប្រធានមន្ទីរសុរិយោដីនិងនគរមនីយ៏កម្មនិងសំណង់ បានអោយដឹងថា លោកពិតជាបានអោយមន្រ្តីរបស់លោកចុះទៅវាស់វែងមែន ដោយមានកាស្នើរសុំពីលោកស៊ុន ឆាយ មេគយខេត្តតាកែវ។

លោកបានបន្តទៀតថា ចំពោះដីនៅចំនុចខាងលើ គឺពិតជាដីបឹងរបស់រដ្ឋ តែលោកគ្រាន់តែអោយវាស់ទុកសិនទេ ចំណែងវាស់ចំលំនៅដ្ឋានមន្រ្តីយោធា គឺលោកមិនបានអោយវាស់ប៉ះពាល់ទេហើយអារឿងមានជំលោះ ឬគំរាមរុះរើ លំនៅដ្ឋានចោលអ្នកណានិយាយ ត្រូវទទួលខុសត្រូវ ដោយខ្លូនឯងតាមផ្លូវច្បាប់។

ប្រធានមន្ទីររូបនេះឆ្លើយមិនរួចទេ នៅពេលដែលបណ្ដាញសារព័ត៌មានពេញចិត្តមេឌា សួរថាតើលោកមានឯកសារស្នើរសុំពីមេគយនិងដែរឬទេ? ហើយលោកមេគយសំអាងអង្គហេតុអ្វីបានជាលោកហ៊ានចាត់មន្ត្រី អោយចុះទៅវាស់ដីបឹងរបស់រដ្ឋ?លោកមិនបានឆ្លើយនិងសំណួររបស់បណ្ដាញសារព័ត៌មានពេញចិត្តមេឌា នោះទេ តែលោកអោយពេញចិត្តមេឌា សួរទៅលោកស៊ុន ឆាយទៅ។

លោកប្រធានមន្ទីរបានបន្តទៀតថា លោកគ្រាន់តែវាស់តាមលោកមេគយទេ អោយដឹងទិន្នន័យ តែទៅមុខទៀតមានរឿងឬដីនេះបានទៅមេគយក៏លោកមិនដឹងដែរ៕


No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages