www.k-santepheaptgaynis.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Tuesday, August 15, 2023

អ៊ូអរណាស់ល្បែងមាន់ជល់អនឡាញនិងអាប៉ោងអនឡាញ មិនរំខានដល់អាជ្ញាធររមូលដ្ឋានឡើយ

 


ពោធិ៍សាត់ .ប្រជាពលរដ្ឋបានមានការព្រួយបារម្ភពី ទីតាំងល្បែងស៊ីសង់ទូរទស្សន៍អនឡាញជាពិសេសក្នុងស្រុកកណ្ដៀងគ្រាន់តែមួយភូមិមានល្បែងស៊ីសងចំនួន ០២ កន្លែងទីមួយអាប៉ោងតាមប្រព័ន្ធទូរទស្សន៍អនឡាញស្ថិតនៅក្នុងភូមិដងរុង ឃុំកោះជុំ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ បង្កប់លេងក្នុងកន្លែងតាបប៑ីយែរ។  ទីពីរមាន់ជល់តាមប្រព័ន្ធទូរទស្សន៍អនឡាញ ស្ថិតក្នុងភូមិដងរុង ឃុំកោះជុំ ស្រុកកណ្ដៀង ផ្ទះមានស្លាកយីហោស្រាបៀរហ្គេមស្ពឺ ។

កំពុងតែលេងដំណើរការយ៉ាងរលូន ដោយក្រុមអ្នកញៀនល្បែងបានស្រែកបំពងអឺងកង មិនរំខានដល់ត្រចៀកអាជ្ញាធរ និងមិនខ្លាចញញើតច្បាប់បន្តិចសោះឡើយ។
ពលរដ្ឋក្នុងស្រុកកណ្ដៀងបានលើកឡើងថាទីតាំងអាប៉ោងនិងមាន់ជល់តាមទូរទស្សន៍អនឡាញខាងលើនេះ ទំនងជាមានបារមីខ្ពស់ហើយមើលទៅបានជាលោក .អ៑ុន សុី អធិការនគរបាលស្រុកកណ្ដៀងមិនហ៊ានបង្ក្រាប ឬទុកសម្រាប់ចិញ្ចឹមឆ្នាំងបាយហើយមើលទៅ។ទើបបានជាលោក អ៑ុន សុី នឹងមិនអនុវត្តតាមប្រសាសន៍របស់សម្ដេច។
សូមជម្រាបថាល្បែងស៊ីសងជាអំពើល្មើសច្បាប់ដែលរាជរដ្ឋាភិបាលកម្ពុជាដែលជាសម្ដេចតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីកម្ពុជាចេញបទបញ្ជីដល់អាជ្ញាធរនិងសមត្ថកិច្ចគ្រប់រាជធានីខេត្តត្រូវនាំគ្នាទប់ស្កាត់និងបង្ក្រាបឲ្យខានតែបាន។
ពាក់ព័ន្ធទីតាំងល្បែងស៊ីសងខាងលើនេះអង្គភាពសារព័ត៌មានយើងបានធ្វើការទំនាក់ទំនងទៅកាន់លោក.អ៑ុន សុី អធិការនគរបាលស្រុកកណ្ដៀងទំនាក់ទំនងមិនបានឡើយ។
ជុំវិញករណីល្បែងស៊ីសងខាងលើនេះប្រជាពលរដ្ឋសំណូមពរទៅដល់ឯកឧត្តម ស ថេង នៃស្នងការនគរបាលខេត្តពោធិ៍សាត់សូមជួយចាត់វិធានការល្បែងស៊ីសងទាំងនេះផងទាន។មក

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages