www.k-santepheaptgaynis.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Monday, September 18, 2023

នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង៖ កងទ័ពកម្ពុជានិងកងទ័ពរំដោះប្រជាជនចិនជាមិត្តដែកថែប


(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស តំណាងនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការនៃកងយុទ្ធពលខេមរភូមិន្ទ បានចាត់ទុកកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន ជាមិត្តដែកថែប។

លោកបានថ្លែងដូចនេះខណៈពេលចូលរួមបិទវគ្គហ្វឹកហ្វឺនបំប៉នត្រួតពិនិត្យនិងថែទាំប្រព័ន្ធបញ្ជាប្រយុទ្ធនិងកាំជ្រួចការពារអាកាស រយៈកម្ពស់ទាប QW.3 សហការជាមួយកងទ័ពរំដោះប្រជាជនចិន នាព្រឹកថ្ងៃទី១៧ ខែកញ្ញា នៅភ្នំស្រង់ ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីលោកវរសេនីយ៍ឯកពិសេស ថាំង ហាវ ប្រធានការិយាល័យអនុពន្ធ័យោធាចិនប្រចាំកម្ពុជា។

នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានលើកឡើងថា នៅក្នុងដំណើរទស្សនកិច្ចជាផ្លូវការរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិនថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានគាំទ្រនយោបាយចិនតែមួយដូចនេះ កងយោធពលខេមរភូមិន្ទ និងកងទព័រំដោះចិន ក៏ជាជាមិត្តដែកថែបនោះដែរ។

ក្នុងនាមនាយឧត្ដមសេនីយ៍ ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ, នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានវាយតម្លៃខ្ពស់ចំពោះកងទ័ពរំដោះប្រជាជនចិនដែលបានចំណាយពេលវេលាស្មារតី និងថវិកាមកជួយហ្វឹកហ្វឺនដល់កងយោធពលខេមរភូមិន្ទ នេះសបញ្ជាក់ឲ្យឃើញពីចំណងមិត្តភាពសហប្រតិបត្តិការដែកថែបរវាងកងទ័ពនិងប្រជាជនកម្ពុជាចិន។

កន្លងមក កងទ័ពប្រជាជនរំដោះចិនបានជួយឧបត្ថម្ភទាំងស្មារតីសម្ភារៈ ថវិកា ថ្នាំសង្កូវ វ៉ាក់សាំងកូវីដ១៩ និងកសាងជំរុំជម្រកដល់កងយោធពលខេមរភូមិន្ទ និងបានចូលរួមបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកកងទ័ពដល់កងយោពលខេមរភូមិន្ទ។

នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវយកចំណេះដឹងដែលទទួលបានល្អនាពេលនេះ ការពាររាជរដ្ឋាភិបាលស្របច្បាប់នីតិកាលទី៧នៃរដ្ឋសភា ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួនអភិក្រមរបស់បញ្ជាការដ្ឋានអង្គរក្សគឺ ស្មោះត្រង់ការពារ និងបម្រើ ជាពិសេសការពារសន្តិសុខសុវត្ថិភាពជូនសម្ដេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមគ្រួសារ និងការពារសម្ដេចបវរអធិបតីបណ្ឌិត ហ៊ុនម៉ាណែត ជានាយករដ្ឋមន្ត្រី និងលោកជំទាវ ក្រុមគ្រួសារក្នុងនីតិកាលទី៧ខាងមុខនេះ ឱ្យបាន១០០%។

ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានឧបត្ថម្ភថវិការដល់សិក្ខាកាមហ្វឹកហ្វឺនយោធាចារ្យ និងក្រុមបច្ចេកទេសភាគីមិត្តចិនអ្នកក្រុមការងារសម្របសម្រួលនិងគ្រប់គ្រងវគ្គក្រុមគ្រូជំនួយផងដែរ៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages