www.k-santepheaptgaynis.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Thursday, September 28, 2023

រដ្ឋមន្ត្រីក្រសួងសាធារណការ ចុះពិនិត្យស្ថានភាពកំណាត់ផ្លូវជាតិលេខ៤ ដែលជន់លិចដោយជំនន់ទឹកភ្លៀង នៅស្រុកកំពង់សីលា

(ព្រះសីហនុ)៖​ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣​ បានចុះពិនិត្យបន្ទាន់ ស្ថានភាពកំណាត់ផ្លូវជាតិលេខ៤ ដែលជន់លិចដោយជំនន់ទឹកភ្លៀង ត្រង់ចំណុចគីឡូម៉ែត្រលេខ ១១៦ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដោយមានការអមដំណើរពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ថ្នាក់ដឹកនាំ មន្រ្តីបច្ចេកទេស និងកងកម្លាំងសមត្ថកិច្ចជាច្រើនរូប។

ការចុះនេះក្នុងគោលបំណងពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ ដើម្បីមានវិធានការដោះស្រាយបន្ទាន់។ កំណាត់ផ្លូវនេះ នឹងត្រូវលើកកម្ពស់ក្រោមគម្រោងគ្រប់គ្រងសម្បត្តិផ្លូវថ្នល់ជំហាន២ និងហិរញ្ញប្បទានបន្ថែម RAMP-IIAF។

សូមជម្រាបជូនថា​ ព្រឹកថ្ងៃ២៨​ ខែកញ្ញា​ ឆ្នាំ២០២៣នេះ​ ទឹកបានស្រក​ និងបង្កលក្ខណៈ​ឱ្យរថយន្ត​ អាចបន្តធ្វើចរាចរណ៍​វិញបណ្តើរៗហើយ៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages