www.k-santepheaptgaynis.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Thursday, September 14, 2023

រដ្ឋមន្រ្តីក្រសួងបរិស្ថាន អនុញ្ញាតឲ្យនាយកគ្រប់គ្រងក្រុមហ៊ុន HEINEKEN Cambodia ចូលជួបសម្តែងការគួរសម

 (ភ្នំពេញ)៖ ជំនួបសម្តែងការគួរសមរបស់ក្រុមហ៊ុន HEINEKEN Cambodia ជូនចំពោះលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ត្រូវបានរៀបចំឡើង នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០២៣។

លោក Andy HEWSON នាយកគ្រប់គ្រងក្រុមហ៊ុន HEINEKEN Cambodia បានថ្លែងអបអរសាទរជូន ចំពោះលោកបណ្ឌិត អ៊ាង សុផល្លែត ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា នាអាណត្តិទី៧ តែងតាំងជារដ្ឋមន្រ្តី ក្រសួងបរិស្ថាន ហើយជាការឆ្លើយតប លោករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះទំនាក់ទំនង និងកិច្ចសហការដ៏ល្អ ជាមួយគ្នានេះផងដែរ។

លោករដ្ឋមន្រ្តីបរិស្ថាន ក៏បានផ្សព្វផ្សាយនូវសកម្មភាពចម្បងៗ របស់ក្រសួងបរិស្ថាន ដែលបច្ចុប្បន្នកំពុងអនុវត្តយុទ្ធនាការ កាត់បន្ថយកាប្រើប្រាស់ប្លាស្ទិកជាមួយសិស្សានុសិស្ស នៅតាមសាលារៀនទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣មក។ 

ជាលទ្ធផលក្រសួងបរិស្ថានទទួលបានសាលារៀនចូលរួមចំនួន ៥ខេត្ត និងមានសិស្សានុសិស្សជិត ៣ម៉ឺននាក់ចូលរួមប្តេជ្ញាមិនប្រើប្លាស្ទិក ១ថ្ងៃក្នុង១សប្តាហ៍។

យល់ស្របទាំងស្រុងជាមួយនឹងសកម្មភាពរបស់ក្រសួងបរិស្ថាន លោក Andy HEWSON បានថ្លែងថា ក្រុមហ៊ុនរបស់លោក មិនប្រើប្រាស់ប្លាស្ទិកទេ ហើយបានប្រើដប និងអាលុយមីញ៉ូមជំនួសវិញ រួមទាំងគោរពបាននូវគោលការណ៍ 4Rs របស់ក្រសួងបរិស្ថានដែលបានដាក់ចេញ ដែលរួមមាន៖ បដិសេធមិនប្រើប្លាស្ទិក កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ប្រើប្រាស់ឡើងវិញ និងកែច្នៃឡើងវិញ៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages