www.k-santepheaptgaynis.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Friday, December 15, 2023

បនល្បែងជ្រកក្នុងកាស៊ីណូគ្មានយីហោ ក្នុងសង្កាត់ច្រកម្ទេស ក្រុងបាវិត ទទួលបានអតិថិនជនជាពលរដ្ឋខ្មែរចូលលេងច្រើន ខណៈអាជ្ញាធរខេត្តស្វាយរៀងធ្វើមិនដឹង


ខេត្តសា្វយរៀង÷ ទោះបីជាដឹងថា បនល្បែងជ្រកក្នុងកាស៊ីណូគ្មានយីហោ ជាប់ព្រំដែនប្រទេសវៀតណាមស្ថិតនៅទួលកន្ត្រើយ ភូមិធ្លោក សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ប្រមូលលុយពីពលរដ្ឋខ្មែរ១ថ្ងៃៗរាប់ម៉ឺនដុល្លារ ក៏ដោយ ក៏អាជ្ញាធរថ្នាក់ដឹកនាំខេត្តស្វាយរៀង ជាពិសេសលោកស្នងការ ពេជ្រ វិរះ ធ្វើ មិនដឹងមិនឮនោះដែរ។ ភាពស្ងៀមស្ងាត់របស់លោកស្នងការខេត្តស្វាយរៀង នាំឲ្យប្រជាពលរដ្ឋសង្ស័យថាទំនងត្រូវថ្នាំពួកថៅកែបនល្បែងកាស៊ីណូទាំងនោះហើយ។រង

ប្រភពរាយការណ៍ថា ពលរដ្ឋខ្មែរអ្នកញៀនល្បែងស៊ីសង ទាំងអ្នកមានធនធានច្រើន និងអ្នកមានលុយតិចតួចមកពីគ្រប់ទិសទី បាននាំគ្នាសម្រុកចូលទៅលេងភ្នាល់ល្បែង ជល់មាន់ បៀរ អាប៉ោង យូគីយ៉ាងគគ្រឹកគគ្រេង នៅក្នុងបនល្បែងជ្រកក្រោមស្លាកកាសុីណូគ្មានយីហោ នៅចំនុចទួលកន្ត្រើយ ខណៈសមត្ថកិច្ចជំនាញពាក់ព័ន្ធ ទំនងនាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនចាត់វិធានការតាមផ្លូវច្បាប់ទៅលើម្ចាស់កាសុីណូ និងអ្នកញៀនល្បែងស៊ីសងជាពលរដ្ឋខ្មែរសោះឡើយ។ ពលរដ្ឋខ្មែរបណ្ដើរគ្នាត្រសងចូលលេងល្បែង,ជាពិសេសជល់មាន់នៅក្នុងបនល្បែងខាងនៅលើនេះដោយសេរី។

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ច្រកម្ទេស បានឲ្យដឹងថា បនល្បែងក្នុងកាសុីណូនេះបានបើកដៃឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងជល់មាន់ ជាច្រើនខែមកហើយ។ ហើយក៏មិនដែលឃើញមាន អាជ្ញាធរមូលដាន ឬសមត្ថកិច្ចជំនាញខេត្តស្វាយរៀង ចុះទៅទប់ស្កាត់ ឬហាមឃាត់ពលរដ្ឋខ្មែរ កុំអោយចូលទៅលេងល្បែងសុីសងម្តងណាសោះឡើយ ។ បើទោះបីជាដឹងថា កាសុីណូមួយនេះ មិនបានអនុវត្តតាមកិច្ចសន្យា របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាសេចក្តីណែនាំរបស់នាយកដ្ឋានគ្រប់គ្រងល្បែងពាណិជ្ជកម្មនៃក្រសួងមហាផ្ទៃក៏ដោយ។

សេចក្តីរាយការណ៍បានឲុ្យដឹងទៀតថា ក្នុង១ថ្ងៃៗគេឃើញរថយន្ត និងម៉ូតូនិងរថយន្ត របស់ក្រុមអ្នកញៀនល្បែងស៊ីសងជនជាតិខ្មែរ និងជនជាតិវៀតណាម រាប់សិបគ្រឿងសម្រុកចូលទៅលេងភ្នាល់ល្បែងស៊ីសង នៅក្នុងបនល្បែងកាសុីណូគ្មានយីហោខាងលើ តាំងពីព្រលឹមទល់ព្រលប់ ដោយគ្មានការរំខានពីសមត្ថកិច្ចឡើយ ដែលធ្វើឲ្យមានមន្ទិលសង្ស័យ ចំពោះការមិនអនុវត្តច្បាប់របស់អាជ្ញាធររដ្ឋបាលខេត្តស្វាយរៀង ឬមួយថាមានអំណាចតិចតួច ជាងម្ចាស់បនក្បែងកាសុីណូគ្មានយីហោនោះក៏ថាបាន។ល។ បើតាមប្រភពឲ្យដឹងថា មានមេការធំ២នាក់ជាអ្នកមើលការខុសត្រូវ និង ជំនាញខាងគៀងគរពលរដ្ឋខ្មែរ មកពីគ្រប់ទិសទីឲ្យចូលទៅលេងភ្នាល់ល្បែងស៊ីសង នៅក្នុងកាសុីណូគ្មានយីហោមួយនេះ ដោយធានាសុវត្ថិភាពដោយគ្មានសមត្ថកិច្ចណាហ៊ានទៅរំខានឬបង្ក្រាបឡើយ ព្រោះគេអួតអាងថាមានច្បាប់អនុញ្ញាតត្រឹមត្រូវ។

ប្រភពរាយការណ៍ថា និងបនល្បែងខាងលើ មានអ្នកមើលការខុសត្រូវឲ្យមនុស្សរបស់ខ្លួនហែកបុងភ្នាល់ល្បែងជល់មាន់ក្នុង១គូៗរាប់ពាន់ រាប់មុឺនដុល្លារអាមេរិក ដើម្បីប្រមូលលុយតុងយកទៅទិញ ដង្វាយថ្វាយដល់អ្នកតាម្ចាស់ទឹក ម្ចាស់ដីតូចធំ ដើម្បីឲ្យបិទភ្នែក បិទត្រចៀក មិនឃើញ ស្តាប់មិនឮ ថាមានពលរដ្ឋខ្មែចូលទៅលេងភ្នាល់ល្បែងសុីសងខុសពីច្បាប់កំណត់។

ប្រជាពលរដ្ឋរស់នៅសង្កាត់ច្រកម្ទេស ក្រុងបាវិត រិះគន់ថា មិនគួរណាអាជ្ញាធរ និងសមត្ថកិច្ចជំនាញពាក់ព័ន្ធ ខេត្តស្វាយរៀង បណ្តែតបណ្តាយឲ្យពលរដ្ឋខ្មែរ ចូលទៅលេងភ្នាល់ល្បែងសុីសង យ៉ាងគគ្រឹកគគ្រេង បែបអនាធិបតេយ្យ ក្នុងបនល្បែងកាសុីណូគ្មានយីហោយ៉ាងនេះទេ ព្រោះវាផ្ទុយនឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។

គេថាអាជ្ញាធរមានសមត្ថកិច្ចខេត្តស្វាយរៀង ជូនកាលមិនត្រឹមតែមិនបង្ក្រាបពលរដ្ឋខ្មែរដែលចូលលេងល្បែងស៊ី សងនិងមាន់ជល់ ប៉ុណ្ណោះទេ ប៉ុន្តែមានពេលខ្លះក៏ជាម៉ូយ របស់បនល្បែងកាសុីណូគ្មានយីហោនោះផងដែរ។

យ៉ាងណាក៏ដោយគេរំពឹងថា លោកប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង មិនពាក់ព័ន្ធអំពីបញ្ហានេះទេ ផ្ទុយទៅវិញ លោកពេជ្រ វិរះស្នងការនគរបាលខេត្តស្វាយរៀង ត្រូវប្រជាពលរដ្ឋមានមន្ទិលសង្ស័យ ចំពោះភាពស្ងាត់ស្ងៀមមិនព្រមធ្វើការទប់ស្កាត់បង្ក្រាបពាក់ព័ន្ធ និងបនល្បែងជ្រកក្នុងកាស៊ីណូគ្មានយីហោខាងលើនេះ ដែលអនុញ្ញាតឲ្យពលរដ្ឋខ្មែរចូលលេងដោយសេរីនោះ អាចពាក់ព័ន្ធអំពីបញ្ហាផលប្រយោជណាមួយ។




No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages