www.k-santepheaptgaynis.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Tuesday, December 26, 2023

សមាគមសារព័ត៌មានសុក្រឹត ដាក់សំណើឱ្យ នាយករដ្ឋមន្រ្តីថៃ ត្រួតពិនិត្យសកម្មភាព(គណបក្សកាវក្លៃ) ដែលគាំទ្រ និងបណ្តុះបណ្តាលដល់ចលនានយោបាយខុសច្បាប់ប្រឆាំងកម្ពុជា!!!


(ភ្នំពេញ)៖ សមាគមសារព័ត៌មានសុក្រឹតបានដាក់សំណើមួយតាមរយៈស្ថានទូតថៃ ដើម្បីស្នើដល់លោក សេដ្ឋា ថាវីស៉ីន នាយករដ្ឋមន្រ្តីថៃ ឱ្យត្រួតពិនិត្យមើលសកម្មភាព (គណបក្សកាវក្លៃ) របស់ថៃ ដែលកំពុងធ្វើសកម្មភាពគាំទ្រ និងបណ្តុះបណ្តាលដល់ ក្រុមចលនានយោបាយខុសច្បាប់ និងបានយកទីតាំងប្រទេសថៃ ធ្វើជាកន្លែងសម្រាប់អប់រំផ្នែកនយោបាយប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា។


តាមច្បាប់ស្តីពីកិច្ចព្រមព្រៀងទ្វេភាគីរវាងប្រទេសទាំងពីរ និងលក្ខន្តិកៈរបស់សមាគមអាស៊ាន ប្រទេសជាសមាជិកអាស៊ានទាំងអស់ មិនអាចជ្រែតជ្រែកកិច្ចការផ្ទៃក្នុង ឬធ្វើសកម្មភាពណាមួយប៉ះពាល់ដល់អធិបតេយ្យភាពប្រទេសមួយទៀតនៅក្នុងសមាគមអាស៊ានបានឡើយ។ ជាងនេះទៅទៀត ច្បាប់នៅក្នុងអង្គការសហប្រជាជាតិ ក៏បានបញ្ជាក់ផងដែរថា ប្រទេសមួយមិនអាចធ្វើនយោបាយរំលោភ ឬបំផ្លាញប្រទេសមួយដែលប្រជាពលរដ្ឋកំពុងរស់នៅប្រកបរបរចិញ្ចឹមជីវិតយ៉ាងសុខដុមរមនា និងប្រកបដោយសុខសន្តិភាព និងប្រជាធិបតេយ្យនោះឡើយ។

សមាគមសារព័ត៌មានសុក្រឹតចាត់ទុកថា ចំពោះសកម្មភាពនយោបាយ របស់ គណបក្សកាវក្លៃ ហាក់បីដូចជាកំពុងធ្វើសកម្មភាពឲ្យប៉ះពាល់ដល់នយោបាយការទូតរវាង ប្រទេសកម្ពុជា-ថៃ ទាំងវិស័យសេដ្ឋកិច្ច និងនយោបាយ ជាខ្លាំង ជាពិសេសធ្វើឲ្យប៉ះពាល់ច្បាប់ប្រទេសថៃ ដែលប្រទេសថៃ មិនអនុញ្ញាតឲ្យបរទេសណាមួយយកទឹកដីថៃ ធ្វើសកម្មភាពប្រឆាំង រដ្ឋាភិបាលស្របច្បាប់ប្រទេសផ្សេងៗនោះទេ ពិសេសប្រទេសអាស៊ាន៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages