www.k-santepheaptgaynis.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Thursday, April 11, 2024

តើរដ្ឋបាលសាលាស្រុកស្រីសន្ធរ និងមន្ទីជំនាញនៃរដ្ឋបាលខេត្តកំពង់ចាម អាចប្រាកដ១០០ភាគរយទេ ក្នុងការចាត់ការតាមផ្លូវច្បាប់ ទៅលើជនខិលខូច ដែលបានរំលោភបំពាន ឈូសឆាយបំផ្លិចបំផ្លាញដីព្រៃលិចទឹក នៅក្នុងឃុំព្រែករំដេង


កំពង់ចាម÷ ក្រោយពីបណ្តាញសាព័ត៌មានក្នុងស្រុក បានផ្សាយពីសកម្មភាព ការរំលោភបំពានឈូសឆាយ ដីសារណះរបស់រដ្ឋ នៅតំបន់ព្រៃលិចទឹក នៅចំនុចទំនប់តាឈាន ស្ថិតនៅក្នុងភូមិព្រែកឪជ្រឹង ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ពីសំណាក់ក្រុមជនខិលខូចមួយក្រុម   បាននិងកំពុងតែធ្វើសកម្មភាព ឈូសឆាយបំផ្លាញព្រៃលិចទឹក ដើម្បីជីកយកអាចម៌ដី យកទៅលក់យ៉ាងគគ្រឹកគគ្រេង ដើម្បីធ្វើមានធ្វើបាន ដោយគ្មានការភ័យព្រួយពីការជាប់គុក ជាប់ច្រវ៉ាក់នោះឡើយ  ខណះពេលដែលអស់លោកអាជ្ញាធរជំនាញពាក់ព័ន្ធ នៅក្នុងមូលដ្ឋាន ទំនងនាំគ្នារក្សាភាពស្ងៀមស្ងាត់ ធ្វើដូចជាមិនដឹងរឿង។


ក្រោយពីបណ្តាញសារព័ត៌មានក្នុងស្រុក បានផ្សព្វផ្សាយព័ត៌មានពីករណីក្រុមជនខិលខូចខាងលើ ដែលបានធ្វើសកម្មភាពរំលោភបំពាន ឈូសឆាយបំផ្លិចបំផ្លាញព្រៃលិចទឹកខាងលើ បានធ្វើឱ្យព័ត៌មានមួយករណីនេះ ក្តៅដូចបាយពុះ ផ្អើលអស់ប្រជាន
រាស្ត្រ កក្រើកដល់ឋានព្រះឥន្ធ ទើបរដ្ឋបាលសាលាស្រុកស្រីសន្ធរ ដែលមានលោកស៊ីម គង់ ជាចៅហ្វាយស្រុកស្រីសន្ធរ បានចេញលិខិតសេចក្តីប្រកាសព័ត៌មានមួយច្បាប់ ចុះថ្ងៃទី១០ខែមេសាឆ្នាំ២០២៤ ដោយនៅក្នុងសេចក្តីប្រកាសព័ត៌មាននោះបានបញ្ជាក់ថា?។


កាលពីថ្ងៃទី០៩ខែមេសាឆ្នាំ២០២៤ មានករណីចុះផ្សាយរបស់សារព័ត៌មាន ក្នុងស្រុកមួយចំនួនពាក់ព័ន្ធ និងករណីជីកកកាយដីទំនប់តាឈាន ។ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មានខាងលើ រដ្ឋបាលឃុំព្រែករំដេង ស្រុកស្រីសន្ធរ រួមសហការជាមួយមន្ទីជំនាញ នៃរដ្ឋបាលខេត្តកំពង់ចាម បានចុះទៅដល់ទីតាំងផ្ទាល់ដើម្បីពិនិត្យជាក់ស្តែងនិងបានរកឃើញថា?។ (១) មានបុគ្គលឈ្មោះ យ៉ង់ វីតា បានឈូសឆាយដីទំនប់ តា ឈាន ដោយគ្មានច្បាប់អនុញាតឡើយ។(២) បន្ទាប់ពីរកឃើញបែបនេះហើយ រដ្ឋបាលស្រុក និងមន្ទីជំនាញ បានសម្រេចធ្វើការបញ្ឈប់ សកម្មភាពឈូសឆាយ និងចងក្រងសំណុំរឿង ដើម្បីអនុវត្តនិតិវិធីច្បាប់បន្តទៀត។


ពាក់ព័ន្ធនិងករណីខាងលើនេះ មហាជនបានលើកឡើងជាសំនួរថា(១)ក្រុមជនខិលខូច បានប្រើគ្រឿងចក្រ បន្លឺសំឡេងម៉ាស៊ីន ឈូសឆាយបំផ្លិចបំផ្លាញព្រៃលិចទឹក និងជីកអាចម៌ដីយកទៅលក់ ផ្អើលពេញភូមិ ហេតុអ្វីបានជាអាជ្ញាធរពាក់ព័ន្ធ នាំគ្នារក្សាភាពស្ងៀមស្ងាត់ទៅវិញ ។(២)បទល្មើសជាក់ស្តែងពីការឈូសឆាយបំផ្លិចបំផ្លាញព្រៃលិចទឹកប៉ុន្នឹងហើយ ហេតុអ្វីបានជាអាជ្ញានិងជំនាញពាក់ព័ន្ធ មិនឃាត់គ្រឿងចក្រទុក ដើម្បីចាត់ការតាមផ្លូវច្បាប់ ដោយបានត្រឹមតែធ្វើការបញ្ឈប់ សកម្មភាពការឈូសឆាយ រួចចងក្រងសំណុំរឿង ដើម្បីអនុវត្តនិតិវិធីច្បាប់ទៅវិញ។


មហាជនបានលើកឡើងជាសំនួរទៀតថា តើរដ្ឋបាលសាលាស្រុកស្រីសន្ធរ និងមន្ទីជំនាញ នៃរដ្ឋបាលខេត្តកំពង់ចាម អាចប្រាកដ១០០ភាគរយទេ? ក្នុងការចាត់ការតាមផ្លូវច្បាប់ ទៅលើជនខិលខូច(បុគ្គល)ឈ្មោះយ៉ង់ វីតា ដែលបានរំលោភបំពាន ឈូសឆាយបំផ្លិចបំផ្លាញ ដីព្រៃលិចទឹក ដែលជាសម្បត្តិសាធារណះរបស់រដ្ឋ នៅក្នុងភូមិព្រែកឪជ្រឹង ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។មហាជនបានសំណូមពរ ដល់លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម សូមមេត្តាចាត់វិធានការតាមផ្លូវច្បាប់ ឱ្យបានតឹងរឹងជាទីបំផុត ចំពោះបុគ្គលឈ្មោះយ៉ង់ វីតា ដែលថ្លើមពាសមេឃ ហ៊ានប្រើគ្រឿងចក្រឈូសឆាយ បំផ្លិចបំផ្លាញដីព្រៃលិចទឹក ដោយគ្មានការអនុញាត ពីអាជ្ញាធរជំនាញពាក់ព័ន្ធ។

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages