www.k-santepheaptgaynis.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Saturday, April 20, 2024

លោកចិន សាម៉េត នាយកទីចាត់ការ ផែនការនិងវិនិយោគ នៃរដ្ឋបាលសាលាខេត្តកំពង់ស្ពឺ រងការិះគន់ ករណីការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តកំពង់ស្ពឺ ភាគច្រើនមិនមានការដេញថ្លៃទេ?


ខេត្តកំពង់ស្ពឺ÷ សេចក្តីរាយការណ៍ពីមន្ត្រីរដ្ឋបាល សាលាខេត្តកំពង់ស្ពឺបានឱ្យដឹងថា រាល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ភាគច្រើនមិនមានការដេញថ្លៃជាចំហរឡើយ (ពោល) គឺច្រើនតែការខ្សឹបខ្សៀវគ្នាផ្ដល់ ឲ្យទៅក្រុមហ៊ុនណាមួយដែលមានសម្ព័ន្ធមិត្តជិតស្និតជាមួយពួកអ្នកធ្វើការនៅសាលាខេត្ត។ ក្នុងនោះគេប្រាប់ថា អ្វីៗស្ថិតនៅលើការសម្រេចរបស់លោកចិន សាម៉េត នាយកទីចាត់ការផែនការនិងវិនិយោគនៃរដ្ឋបាលសាលា ខេត្តកំពង់ស្ពឺ។


វាជារចនាសម្ព័ន្ធដែលគេចងក្រងឡើង សម្រាប់ប្រព្រឹត្តអំពើពុករលួយនៃការកសាងហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវនៅតាមមូលដ្ឋានជាដើម។ នៅថ្នាក់ខេត្តគឺមានលោកចិន សាម៉េត ជាអ្នករៀបចំសេនារីយូសម្រាប់ឲ្យក្រុមហ៊ុននានាក្នុងការធ្វើផ្លូវនៅស្រុកនេះឬស្រុកនោះ។ បើនិយាយអំពីគុណភាពផ្លូវវិញគឺគ្រឿងចក្រ ដកចេញ ផ្លូវក៏ខូចទៅវិញដែរ។ ក្រៅពីការធ្វើផ្លូវគ្មានគុណភាព ព្រោះតែអំពើពុក រលួយក៏នៅមានបញ្ហាផ្សេងៗទៀត ដែលទីចាត់ការផែន ការវិនិយោគនៃរដ្ឋបាលខេត្តកំពង់ស្ពឺរៀបចំឡើងដោយ មានផែនការច្បាស់លាស់ក្នុងការប្រព្រឹត្តអំពើពុករលួយ។

គេលើកឡើងថាការកសាងផ្លូវបេតុងឆ្អឹងដែក នៅក្នុងស្រុកបរសេដ្ឋមិនមានការដេញថ្លៃឲ្យបានត្រឹមត្រូវនោះឡើយពោលគឺបានផ្ដល់សិទ្ធិទៅឲ្យក្រុមហ៊ុនឯកជនមួយជាអ្នកធ្វើ។ ការដែលលោកចិន សាម៉េត ធ្វើយ៉ាងដូច្នេះត្រូវគេអះអាងថា ជាការឃុបឃិតលាយឡំដោយអំពើ ពុករលួយជាមួយក្រុមហ៊ុនដែលបានធ្វើផ្លូវ។ ផ្លូវគ្មានគុណភាព,ធ្វើឲ្យតែរួចពីដៃហើយយកលុយចែកគ្នារវាងក្រុមហ៊ុនធ្វើផ្លូវនិងអ្នកផ្ដល់សិទ្ធិឲ្យក្រុមហ៊ុន។ នៅក្នុងខេត្តកំពង់ស្ពឺមានផ្លូវជាច្រើនខ្សែដែលត្រូវធ្វើនៅពេលខាងមុខដោយមិនចាំបាច់មានការដេញថ្លៃ ហើយក៏មានផ្លូវជាច្រើនខ្សែដែលបានធ្វើរួចហើយក៏ខូចទៅវិញព្រោះតែផ្លូវគ្មានគុណភាព។

ប្រភពបានបន្តឲ្យដឹងថា មិនមែនតែរឿងផ្លូវជាច្រើនខ្សែនៅក្នុងស្រុកបរសេដ្ឋនោះទេដែលគេអះអាងថា លាយ ឡំដោយអំពើពុករលួយ,មិនមានការដេញថ្លៃប្រកប ដោយតម្លាភាពនោះ ប៉ុន្តែមានរឿងជាច្រើនទៀតក្រោម អំណាចចាត់ចែងរបស់លោកចិន សាម៉េត នាយកផែន ការនិងវិនិយោគនៃរដ្ឋបាលខេត្តកំពង់ស្ពឺ ដែលឃុបឃិតគ្នាជាមួយក្រុមហ៊ុនរបស់ពួកខ្លួន ដើម្បីកិបកេងផល ប្រយោជន៍លុយរបស់ជាតិ។ បញ្ហាធ្វើផ្លូវគ្រាន់តែជា ឧទាហរណ៍មួយ ដែលគេមើលឃើញថា វាជាផល ប្រយោជន៍ពុករលួយរបស់មន្ត្រីនៅសាលាខេត្តកំពង់ស្ពឺ តួយ៉ាងដូចជាលោកចិន សាម៉េ នេះជាដើម។

គេថា រឿងរ៉ាវពុករលួយនេះ មិនមែនមន្ត្រីថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺក្រោមអំណាចដឹកនាំរបស់លោកវ៉ី សំណាងមិន ដឹងនោះទេ។ ប៉ុន្តែវាជារបៀបរបបពុករលួយ ដាច់ដោយ ឡែកមួយរបស់ខេត្តកំពង់ស្ពឺ ដោយមិនឲ្យពួកមន្ត្រីថ្នាក់ ក្រោម(ថ្នាក់ក្រោមជាតិ)នៅមូលដ្ឋានបានលិឌនោះឡើយ។ ប៉ុន្តែបែរជាពួកមន្ត្រីថ្នាក់ខេត្តប្រព្រឹត្តអំពើពុក រលួយបានតាមអំពើចិត្ត៕ពាក់ព័ន្ធនិងជុំវិញករណីខាងលើនេះ លោកចិន សាម៉េត អ្នកសារព័ត៌មាន មិនអាចសូមការបកស្រាយបំភ្លឺលំអិតបាននោះទេ?តាមប្រព័ន្ធតេឡេហ្ក្រាម និងប្រព័ន្ធទូរស័ព្ទ។

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages