www.k-santepheaptgaynis.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Monday, June 10, 2024

ទីតាំងល្បែងស៊ីសងជាពិសេសហ្គេមបាញ់ត្រី Cool Remix នៅសង្កាត់ទន្លេបាសាក់ ដំណើរការឡើងវិញហើយ


ភ្នំពេញ÷ ទីតាំងហ្គេមបាញ់ត្រី Cool Remixបានដំណើរការឡើងវិញហើយ បន្ទាប់ពីរងការចាប់ព្រមានពីអាជ្ញាធរផ្អាកដំណើរ ការអស់រយៈពេលជាង១ខែ។ សកម្មភាពដំណើរការឡើងវិញនេះគឺជាការផ្គើនយ៉ាងច្បាស់ក្រឡែតប្រឆាំងចំពោះអាជ្ញាធរខណ្ឌចំការមន ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ។ បើតាមប្រជាពលរដ្ឋមើលឃើញថាការដែលទីតាំងល្បែងនេះអាចដំណើរការឡើងវិញបានទំនងជាដោយសារមានការសម្របសម្រួល ពីអាជ្ញាធរដែនដីនៅមូលដ្ឋាននោះរួចហើយ។

តាមប្រភពព័ត៌មានច្បាស់ការណ៍ ដែលសារព័ត៌មានយើងទទួលបានបញ្ជាក់មកច្បាស់ថា បើទោះជាទីតាំងកន្លែងឈ្មោះថា  Cool Remi ស្ថិតនៅផ្ទះលេខ B-C ផ្លូវ ៧៨ ភូមិ ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលត្រូវបានអាជ្ញាធររដ្ឋបាលខណ្ឌចំការមន ចុះធ្វើការណែនាំ និងធ្វើកិច្ចការរដ្ឋបាលជាមួយម្ចាស់ទីតាំងឲ្យបញ្ឈប់រាល់ការបើកល្បែងហ្គេមបាញ់ត្រី កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤នេះក៏ដោយ ក៏ទីតាំងនេះដំណើរ ការឡើងវិញហើយ។ ទីតាំងនេះបានសន្យាថា នឹងមិនដំណើរការល្បែងស៊ីសងទាំងឡាយណា ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់ សាធារណៈជា ពិសេសត្រូវគោរពតាមច្បាប់របស់ប្រទេសកម្ពុជា។

ប៉ុន្តែការសន្យានោះហាក់ដូចជា មិនមានប្រសិទ្ធភាពទាល់តែសោះ។ បើតាមសេចក្តីរាយការណ៍ថា ជាក់ស្ដែងនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ អង្គភាពយើងទទួលបានរូបភាពមួយចំនួនដោយឃើញថា ទីតាំងនេះនៅតែបន្តបើកជាធម្មតា មិនគោរពកិច្ចសន្យាកន្លងមក ឬមិនខ្លាចចំពោះការព្រមានតាមផ្លូវច្បាប់ណាមួយឡើយ? គេឃើញមានជនជាតិចិន,យុវជន-យុវនារីខ្មែរ បណ្ដើរគ្នាត្រសងចូលលេងល្បែង ស៊ីសងជាពិសេសហ្គេមបាញ់ត្រីនៅទីតាំងខាងលើនេះជាធម្មតា។

គេមិនដឹងថាតើ ម្ចាស់ទីតាំងមានអាថ៌កំបាំងអ្វីជាមួយលោកយឺន សាន អធិការនគរបាល,ជាពិសេសលោកគៀង លក្ខណ៍ អភិបាលខណ្ឌចំការមននោះទេ បានជាទីតាំងហ្គេមបាញ់ត្រីនិងល្បែងស៊ីសង ច្រើនប្រភេទនៅទីតាំងខាងលើអាចដំណើរការឡើងវិញ យ៉ាងស្រួលដូច្នេះ? ដូច្នេះប្រជាពលរដ្ឋស្នើសុំទៅរដ្ឋបាលរាជធានីភ្នំពេញ,លោកស្នងការនគរ បាលរាជធានីភ្នំពេញ, កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ដូចជាសាលាដំបូងរាជធានីភ្នំពេញ ដឹកនាំកម្លាំងចុះពិនិត្យទីតាំងខាងលើនេះឲ្យបានម៉ត់ចត់ផង៕





No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages