www.k-santepheaptgaynis.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Monday, June 10, 2024

ទីតាំងល្បែងស៊ីសងតាមអ៊ីធើណេត នៅខាងក្រោយផ្សារដេប៉ូ បើកដំណើរឡើងវិញហើយ



ភ្នំពេញ ៖ ទីតាំងល្បែងស៊ីសងតាមអ៊ីធើណេតនៅខាងក្រោយផ្សារដេប៉ូមួយកន្លែងបើកដំណើរការដោយរលូនវិញហើយ មិនរំខានដល់សមត្ថកិច្ច។ ទីតាំងល្បែង ស៊ីសងនេះស្ថិតនៅខាងក្រោយផ្សារដេប៉ូ ផ្លូវលេខ១៥៦ ក្នុងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក ។

ពាក់ព័ន្ធនិងបញ្ហានេះដែរ ប្រជាពលរដ្ឋកំពុងងឿងឆ្ងល់ដោយដាក់ការសង្ស័យថា ការមិនបង្ក្រាបទីតាំងល្បែង ស៊ីសងនេះតើ”លោក នាយប៉ុស្តិ៍នគរបាលផ្សារដេប៉ូ២” មកពីមិនដឹងឬ ទើបមិនបង្ក្រាប? រឺមកពីម្ចាស់ទីតាំងល្បែងមានខ្សែធំ ទើប មិនហ៊ានប៉ះ រឺក៏ម្ចាស់ទីតាំងល្បែងបង់លុយប្រចាំខែរួចហើយ ទើបធ្វើមិនដឹង និងអាចមានចេតនាអនុវត្តផ្ទុយពីយន្តការ អនុវត្ត គោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព។ តើលោកអធិការនគរបាលខណ្ឌទួលគោកដឹងដែរឬទេ?

ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងល្បែងស៊ីសងខាង លើនេះ សំនូមពរដល់លោកជា ពិសី អភិបាលខណ្ឌទួលគោកនិងលោកសុខ ហេង អធិការនគរបាលខណ្ឌ ទួលគោកគួរមានវិធានការចំពោះទីតាំងនេះផង។ ការ ដែលនគរបាលនិងលោកអភិបាលខណ្ឌទួលគោកមិនចាត់វិធានការធ្វើឲ្យប្រជាពលរដ្ឋមានមន្ទិលសង្ស័យ៕




No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages