www.k-santepheaptgaynis.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Monday, July 1, 2024

លោកអធិការស៊ា ចិន្តា មើលល្បែងស៊ីសងជល់មាន់, ឆ្នោតឡូតូអនឡាញ នៅស្រុកត្រពាំងប្រាសាទផង


ខេត្តឧត្តរមានជ័យ÷ ទោះបីកន្លងមកប្រមុខរាជរដ្ឋាភិបាលបានចេញបទបញ្ជាហើយបង្ក្រាបល្បែងស៊ីសងតាមអ៊ីនធឺណិត យ៉ាងម៉ឺង ម៉ាត់យ៉ាងណាក៏ដោយ ក៏នៅក្នុងមូលដ្ឋានមួយចំនួននៅ តែមានល្បែងស៊ីសងដដែល ជាពិសេសនៅស្រុកត្រពាំង ប្រាសាទ ខេត្តឧត្តរមានជ័យនេះតែម្តង។ ប្រជាពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំង ស្របពេលដែលអាជ្ញាធរមានសមត្ថកិច្ចជាពិសេសកម្លាំងនគរបាលតាមមូលដ្ឋានបណ្ដាប៉ុស្តិ៍ និងស្រុកមិនខ្វល់នោះឡើយ។ ប្រជាពលរដ្ឋសំណូមពរលោកស៊ា ចិន្តាអធិការនគរបាលស្រុកត្រពាំង ប្រាសាទមើលករណីនេះផង។

ពលរដ្ឋបានរាយការណ៍ថា មានទីតាំងល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញនិងឆ្នោតឡូតូ ស្ថិតក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បើកឲ្យក្រុមអ្នកញៀនល្បែង ចូលលេងយ៉ាងសប្បាយរីករាយនិង

អនាធិបយ្យ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានមិនបង្ក្រាប ដែលប្រការនេះជាការផ្ដើននិងបទបញ្ជាដ៏ ខ្ពង់ ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពជា។ ប្រជាពលរដ្ឋនិយាយថា អាជ្ញាធរមាន សមត្ថកិច្ចនៅតាមមូលដ្ឋាន មិនខ្វល់ចំពោះបទបញ្ជារបស់នាយករដ្ឋមន្ត្រីនោះឡើយគឺបណ្ដោយឲ្យមានបទ ល្មើសបំពានច្បាប់យ៉ាងខ្លាំង។

ជាក់ស្ដែងថ្មីៗនេះអ្នកសារព័ត៌មានបានចុះទៅយកព័ត៏មាន ដោយផ្ទាល់តាមទីតាំង តាមសេចក្ដីរាយការណ៍ របស់ពលរដ្ឋ ឃើញមានទីតាំងបើកលេងល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញ នៅផ្ទះដែលមានម្ចាស់ឈ្មោះ រិទ្ធ,ហាងលក់កាហ្វេ វឌ្ឍនាកាហ្វេមណ្ឌលគិរី នៅ ភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំង ប្រាសាទ ខេត្តឧត្តរមានជ័យ។ នៅមានហាងកាហ្វេតូចៗជាច្រើនទៀតក៏កំពុងដំណើរការបង្កប់ជាមួយនឹង laptop កុំព្យូទ័រដំណើរការជល់មាន់តាមអនាញនិងល្បែងឆ្នោតឡូតូយ៉ាងសកម្ម។

តើករណីល្បែងស៊ីសងខាងលើសមត្ថកិច្ចក្នុងមូលដ្ឋានបានដឹងដែរឬទេ? បើអាជ្ញាធរមានសមត្ថកិច្ច ឆ្លើយថាមិនដឹង ដូចជាមិនសម។ ប្រជាពលរដ្ឋសង្ឃឹមថា បន្ទាប់ ពីបានឃើញចេញផ្សាយនេះហើយ លោកនាយប៉ុស្តិ៍ត្រពាំងប្រាសាទនិងលោកស៊ា ចិន្តា អធិការស្រុកត្រពាំង ប្រាសាទនឹងចាត់វិធានការបង្ក្រាប ដើម្បីចូលរួមទប់ស្កាត់និងបង្ក្រាបរាល់សកម្មភាពល្បែងស៊ីសងឲ្យត្រូវនឹងច្បាប់ភូមិ-ឃុំមានសុវត្ថិភាពទាំង៧ចំណុច៕







No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages