www.k-santepheaptgaynis.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Tuesday, July 9, 2024

TNM ទូរទស្សន៍អនឡាញដំបូងគេនៅកម្ពុជា និងក្រុមហ៊ុន Mekong EV ចុះកិច្ចសន្យាសហការផ្សព្វផ្សាយជាផ្លូវការ ម៉ូតូអគ្គិសនី ថេលជី (TAILG) នៅកម្ពុជា


ដោយសារភាពល្បីល្បាញក្នុងវិស័យព័ត៌មានពិតគ្រប់ទីកន្លែង និងដោយមានគាំទ្រពីប្រិយមិត្តនៅទូទាំងប្រទេសផងនោះ ក្រុមហ៊ុន Mekong EV បានសម្រេចចុះកិច្ចសន្យាជាមួយទូរទស្សន៍អនឡាញ TNM ដើម្បីពង្រីការផ្សព្វផ្សាយម៉ូតូអគ្គិសនី ម៉ាកថេលជី អោយបានទូលំទូលាយចាប់ពីថ្ងៃចុះកិច្ចសន្យានេះតទៅ។


ពិធីចុះកិច្ចសន្យាសហការផ្សព្វផ្សាយជាផ្លូវការនេះដែរ ត្រូវបានធ្វើឡើងរវាងភាគីទាំងពីរបន្ទាប់ពីបានពិភាក្សា និងយល់ព្រមលើការរៀបចំផែនការ ផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវម៉ូតូអគ្គិសនី ថេលជី សម្រាប់រយៈពេល ៦ ខែដំបូង នៅលើបណ្តាញផ្សព្វផ្សាយគ្រប់ទម្រង់របស់ទូរទស្សន៍អនឡាញ TNM ដែលរួមមានទាំងហ្វេសប៊ុក យូធូប និងវេបសាយ។ ល។

លោក លោក ទិត វីរៈ អគ្គនាយកក្រុមហ៊ុន Mekong EV បានមានប្រសាសន៍ថា៖ក្រុមហ៊ុន Mekong EV បង្កើតឡើងដោយកូនខ្មែរ ១០០% និងទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយម៉ូតូអគ្គិសនីដ៏ល្បីល្បាញម៉ាក ថេលជី ។ ក្រុមហ៊ុនមានក្តីរំពឹងយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការជាមួយ TNM អាចឈានឆ្ពោះទៅរកគោលដៅផ្សព្វផ្សាយយ៉ាងទូលំទូលាយ និងជាទីពេញចិត្តសម្រាប់អតិថិជនដែលចាប់អារម្មណ៍ចង់ប្រើប្រាស់ម៉ូតូអគ្គិសនី ថេលជី។  លោក ទិត វីរៈ បានបន្ថែមថា៖ វត្តមានរបស់ម៉ូតូអគ្គិសនី ថេលជី នឹង រួមចំណែកយ៉ាងខ្លាំងក្នុងការដោះស្រាយសេដ្ឋកិច្ចគ្រួសារ តាមរយៈការសន្សំសំចៃក្នុងមធ្យោបាយធ្វើដំណើរ ព្រមទាំងលើកកម្ពស់ដល់ការថែរក្សាបរិស្ថានឱ្យបានស្អាត តាមរយៈការប្រើប្រាស់ថាមពលបៃតង។

ជាមួយគ្នានេះដែរ លោក សែម បូរ៉ា ស្ថាបនិក និងជានាយកប្រតិបត្តិនៃមជ្ឈមណ្ឌលព័ត៌មាន TNM បានមានប្រសាសន៍ថា៖ TNM គឺជាទូរទស្សន៍អនឡាញដំបូងគេនៅកម្ពុជា និងជាបណ្តាញព័ត៌មានអេឡិចត្រូនិកដែលមានអាជ្ញាប័ណ្ណផ្លូវការពីក្រសួងពាក់ព័ន្ធ និងផ្តល់ព័ត៌មានទាន់ហេតុការណ៍ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈពីគ្រប់ខេត្ត-ក្រុងក្នុងប្រទេស កម្ពុជា។ ការចុះកិច្ចសន្យាសហការផ្សព្វផ្សាយនេះ គឺសក្ខីភាពនៃទំនុកចិត្តមកលើ TNM ដែលមានសមត្ថភាពពេញលេញក្នុងការផ្តល់ព័ត៌មានពិតដល់ប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល ក៏ដូចជាជំរុញទីផ្សារលក់ម៉ូតូអគ្គិសនី ថេលជី នៅកម្ពុជា។

គួរបញ្ជាក់ផងដែរថានៅក្នុងកិច្ចសន្យាសហការនេះ ភាគីទាំងពីរបានយល់ព្រមលើលក្ខខណ្ឌមួយចំនួនដូចជា៖
១. ក្រុមហ៊ុន Mekong EV Co., Ltd នឹងផ្តល់ជូនម៉ូតូអគ្គិសនីថេលជី ម៉ាក "JIARI" ចំនួន ២ គ្រឿងដល់ TNM ជាផ្នែកនៃកិច្ចសន្យាពាណិជ្ជកម្ម។ ២. TNM នឹងផ្តល់ការផ្សាយពាណិជ្ជកម្មគ្រប់ទម្រង់រយៈពេល ៦ ខែសម្រាប់ផលិតផលម៉ូតូថេលជី។ ៣. កិច្ចសន្យានេះនឹងចូលជាធរមានចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ រហូតដល់ចុងខែធ្នូ ឆ្នាំ២០២៤។ បន្ទាប់ពីរយៈពេល ៦ ខែ នេះ ភាគីទាំងពីរនឹងពិនិត្យ និងធ្វើវិសោធនកម្មលើកិច្ចសន្យាតាមការចាំបាច់។


















No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages