www.k-santepheaptgaynis.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Saturday, August 31, 2024

សង្វៀនជល់មាន់១កន្លែងនៅស្រុកស្អាងផ្គើនបញ្ជាចៅហ្វាយខេត្តកណ្ដាល គ្រាដែលអធិការស្រុកធ្វើមិនដឹង




ខេត្តកណ្ដាល÷ សង្វៀនជល់មាន់ដីមួយកន្លែង ស្ថិតនៅ ខាងកើតផ្សារភ្នៀត ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល បើកលេងបានយ៉ាងរលូនផ្គើននឹងបទបញ្ជារបស់សម្តេច ប្រមុខរាជរដ្ឋាភិបា។ ប្រជាពលរដ្ឋតំបន់នោះសង្ស័យ ជាត្រូវរូវគ្នាអស់ហើយមើលទៅ ទើបអាចបើកលេងបានយ៉ាងរលូនជាចំហដូច្នេះ។

ប្រភពរាយការណ៍បន្ថែមទៀត ក្រុមអ្នកជល់មាន់កំពុងសប្បាយរីករាយស្រែកហ៊ោរកញ្ជ្រៀវ ដោយមិនញញើតអាជ្ញាធរមានសមត្ថកិច្ចនៅឡើយ។ មិនតែប៉ុណ្ណោះក្រុមអ្នកជល់មាន់ភ្នាល់ដាក់រាប់ពាន់ដុល្លារក្នុង១គូៗ ដែលទីតាំងនេះមើលទៅហាក់ដូចជាមានសុវត្ថិភាពយ៉ាងខ្លាំងសម្រាប់អ្នកចូលលេង។ អាជ្ញាធរមានសមត្ថកិច្ចស្រុកស្អាង ត្រូវប្រជាពលរដ្ឋសង្ស័យថា ទំនងជាបានទទួលលាបសក្ការៈ ឬផលប្រយោជន៍ពីថៅកែសង្វៀនជល់មាន់នោះហើយ។


សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅថ្ងៃសៅរ៍ទី ៣១ ខែ សីហា ឆ្នាំ២០២៤នេះ បានរាយការណ៍ប្រាប់អ្នកកាសែតឲ្យដឹងថា នៅខាងកើតផ្សារភ្នៀត ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាលមានសង្វៀនមាន់ជល់ដី១កន្លែងបើកលេងយ៉ាងគគ្រឹកគគ្រេង តែមិនមានសមត្ថកិច្ចចុះមកបង្ក្រាបនោះឡើយ។រីឯលោកមេប៉ុស្តិ៍ក្រាំងយ៉ូវមិនហ៊ានប៉ះពាល់នោះទេ បានត្រឹមតែទៅបង្អើលបន្ទាប់ពីមានសារព័ត៌មានរាយការណ៍ជូន។

ក្រុមអ្នកញៀនល្បែងជល់មាន់ទាំងនោះ និងសមត្ថកិច្ចក្នុងមូលដ្ឋានកំពុងតែប្រព្រឹត្តផ្ទុយនឹងច្បាប់ ផ្គើននឹងគោលនយោបាយភូមិ ឃុំមានសវត្ថិភាព ជាពិសេសផ្គើននឹងបទបញ្ជារបស់សម្តេចធិបតីទៀតផង។ ប្រជាពលរដ្ឋ រស់នៅម្ដុំផ្សារភ្នៀត ឃុំក្រាំងយ៉ូវ ស្រុកស្អាង សូមអំពាវ នាវ ដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអភិបាលខេត្ត ជាពិសេសលោកស្នងការខេត្តកណ្ដាល មេត្តាចាត់វិធាន ការបង្ក្រាបផងដើម្បីពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់សង្គម ជូនពលរដ្ឋ ក្នុងមូលដ្ឋាន ៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages