www.k-santepheaptgaynis.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Thursday, August 8, 2024

ក្រសួងព័ត៌មាន ប្រកាសដាក់ឱ្យអនុវត្តនូវធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ចាប់ពីពេលនេះតទៅ ក្នុងសន្និសីទសារព័ត៌មានមួយនាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤


ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន  បានបញ្ជាក់ថា ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានរបស់យើងទាំងអស់គ្នា ដើម្បីគុណតម្លៃរួមនៃវិជ្ជាជីវៈ និងសណ្តាប់ធ្នាប់ល្អក្នុងវិស័យសារព័ត៌មាន

ចាប់ពីពេលនេះតទៅ អ្នកធ្វើសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍នៅកម្ពុជាមាន «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» ដែលជាមូលដ្ឋានគ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈ។ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ នេះ ក្រសួងព័ត៌មានបានប្រកាសដាក់ឱ្យអនុវត្តធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន។ មានវិសាលភាពអនុវត្តចំពោះអ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះ ជាមូលដ្ឋានគ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានកម្ពុជា សម្រាប់អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មាន អ្នកធ្វើសកម្មក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ និងភាគីពាក់ព័ន្ធផ្សេងទៀតយកធម្មនុញ្ញនេះជាមូលដ្ឋានក្នុងការរៀបចំក្រមសីលធម៌សម្រាប់អង្គភាព សមាគម និងស្ថាប័នរបស់ខ្លួនផ្ទាល់ ដើម្បីឱ្យសមាជិកគោរព និងអនុវត្តតាម។ ក្រសួងព័ត៌មានសូមថ្លែងអំណរគុណដល់អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគមអ្នកសារព័ត៌មាន អង្គការUNESCO និងអ្នកពាក់ព័ន្ធទាំងអស់ដែលបានមកចូលរួមក្នុងដំណើរការរៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះ។ សូមទាញយកធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានដោយចូលតាមតំណខាងក្រោមនេះ។ 
















No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages