www.k-santepheaptgaynis.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Wednesday, March 12, 2025

ល្បែងស៊ីសង,មាន់ជល់អនឡាញនិងបៀរបោះទីតាំងនៅភូមិពោធិវង្ស ឃុំកោះជុំ ស្រុកកណ្ដៀង


ខេត្តពោធិ៍សាត់÷ទីតាំងល្បែងស៊ីសងមួយកន្លែង កំពុងដំណើរការជាចំហដោយគ្មានការលាក់បាំង នៅចំណុចភូមិពោធិវង្ស ឃុំកោះជុំ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ស្ថិតនៅពីក្រោយវត្តពោធិវង្សប្រហែល៣០០ម៉ែត្រដោយ មានប្រជាពលរដ្ឋចូលលេងយ៉ាងច្រើនកុះករ។ អាជ្ញាធរមានសមត្ថកិច្ចមិនឃើញមានការចុះបង្ក្រាបឬត្រួតពិនិត្យអ្វីឡើយ។ ជាងនេះទៀតអធិការនគរបាលស្រុកកណ្ដៀង លោក អ៊ុន ស៊ី បង្ហាញភាពស្ងៀមស្ងាត់ជាដរាប។

អ្នកភូមិនៅក្បែរនោះបានឱ្យដឹងថា ទីតាំងល្បែងស៊ីសងអនឡាញខាងលើនេះដំណើរការស្ទើរ 24 ម៉ោងលើ 24 ម៉ោង ដោយបានទាក់ទាញអ្នកញៀនល្បែងចូលលេងមិនថា យប់ឬថ្ងៃនោះឡើយ។ គ្រាន់តែមួយកន្លែងនេះមានមាន់ជល់អនឡាញផង,មានបៀរផង និងឡូតូផងដែរ។ បើប្រៀបធៀបទៅនឹងទីតាំងផ្សេងៗ នៅក្នុងស្រុកកណ្ដៀងនេះ គេកត់សម្គាល់ថា ទីតាំងខាងលើបានទាក់ ទាញអតិថិជនអ្នកញៀនល្បែងចូលលេងយ៉ាង ច្រើនទាំងយប់ទាំងថ្ងៃ។ មូលហេតុដែលនាំឲ្យមានអតិថិជនច្រើនចូលលេងល្បែង ត្រូវគេប្រាប់ថា ពីព្រោះកន្លែងខាង លើនេះមានសុវត្ថិភាព មិនមានសមត្ថកិច្ចណាទៅរំខានដល់អ្នកលេងល្បែងទាំងនោះទេ។

ប្រភពរាយការណ៍ថា ម្ចាស់ទីតាំងខាងលើហាក់ដូចជាមានអភ័យឯកសិទ្ធិណាមួយ ក្នុងការបោះទីតាំងល្បែង ស៊ីសងនៅក្នុងមូលដ្ឋានខាងលើ បើទោះបីជាល្បែងនេះខុសនឹងច្បាប់ប្រទេសក៏ដោយ។ ប្រភពបន្ថែមថា គេឃើញសមត្ថកិច្ចប្រដាប់អាវុធ(ទំនងនគរបាលប៉ុស្តិ៍)ចុះមើលទីតាំងល្បែងស៊ីសងនៅចំណុចខាងលើនេះញឹក ញាប់ដែរប៉ុន្តែមិនមែនជាការបង្ក្រាបនោះឡើយ។ គេមិនដឹងថា តើមន្ត្រីនគរបាលទាំងនោះចុះមកត្រួតពិនិត្យ បញ្ហាអ្វីនៅលើកទីតាំងល្បែងស៊ីសងខាងលើនោះទេ? ប៉ុន្តែគេដឹងច្បាស់ថា មិនមែនជាការចុះមកបង្ក្រាបនោះឡើយ។

ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខាងលើកត់សម្គាល់ឃើញ ថា អ្នកភូមិរបស់យើងមួយចំនួនធំបាន ចំណាយពេលវេលានិងលុយកាក់នៅលើទីតាំងល្បែងស៊ីសងខាងលើនេះ។ ជាងនេះទៅទៀតបញ្ហាអសន្តិសុខ ក្នុងមូលដ្ឋានក៏ដូចជាអំពើហិង្សាក្នុងគ្រួសារ មានការកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ។ ដូច្នេះពួកគាត់ស្នើសុំឲ្យស្នងការនគរបាលខេត្តពោធិ៍សាត់ ចាត់វិធានការបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើនេះផង៕




No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages