www.k-santepheaptgaynis.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Wednesday, March 19, 2025

ព្រះសង្ឃ ជួន កក្កដា លាចាកសិក្ខាបទនៅថ្ងៃនេះ បន្ទាប់ពីសាងផ្នួសក្បែរ៣០ឆ្នាំ


(តាកែវ)៖ ព្រះវិន័យធរគណខេត្តតាកែវ និងជាព្រឹទ្ធបុរសរងនៃពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ នាយកសាលាពុទ្ធិកប្រាសាទនាងខ្មៅ ព្រះធម្មវិជ្ជា ជួន កក្កដា នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ បានលាចាកសិក្ខាបទហើយ។


ព្រះធម្មវិជ្ជា ជួន កក្កដា បានសាងផ្នួសជាសង្ឃ ក្នុងវ័យ១៣ឆ្នាំ កាលពីឆ្នាំ១៩៩៨ មកដល់ពេលនេះ មានរយៈពេល២៧ឆ្នាំហើយ។

ព្រះតេជគុណ ព្រះធម្មវិជ្ជា ជួន កក្កដា បានមានសង្ឃដីកា នៅក្នុងវីដេអូឃ្លីបមួយ នាព្រឹកនេះថា «នៅថ្ងៃនេះ ខ្ញុំព្រះករុណាអាត្មាភាពបានថតវីដេអូនេះ គឺជាវីដេអូចុងក្រោយ នូវការតាំងនៅភេទជាបុព្វជិត ខ្ញុំព្រះកុរណា អាត្មាភាព នឹងលាចាកសិក្ខាបទនៅថ្ងៃនេះ គឺប្រមាណជាម៉ោង៨ទៅ៩ព្រឹកនេះ ។ ដូច្នេះដំណឹងនេះក៏ចាត់ទុកថាជាការប្រគេននឹងជូនដំណឹងដល់ព្រះសង្ឃគ្រប់ព្រះអង្គ ទាំងអស់ នៅក្នុងព្រះពុទ្ធសាសនមណ្ឌល និងជូនដំណឹងដល់ពុទ្ធបរិស័ទទាំងអស់ដែលជាញាតិមិត្តព្រះធម៌ ជាពុទ្ធបរិស័ទនៅក្នុងព្រះពុទ្ធសាសនាយើងនេះ ដែលធ្លាប់តែបានស្តាប់ និងគាំទ្រចំពោះខ្ញុំករុណា អាត្មាភាព ក៏ដូចជាធ្លាប់ស្គាល់ខ្ញុំករុណាអាត្មាភាពតាំងតែពីការសម្តែងព្រះធម៌ទេសនា ទាំងការដែលទំនុកបម្រុង ចិញ្ចឹមព្រះសង្ឃ នៅក្នុងវត្តប្រាសាទនាងខ្មៅកន្លងមក។ ពេលវេលាសម្រាប់សត្វលោក គឺមិនទៀង មិនទាត់ មិនថិតថេរ មិនជាក់លាក់ មិនប្រាកដ។ ដូច្នេះ ជីវិតជាបុព្វជិតរបស់ខ្ញុំករុណាអាត្មាភាពក៏មានកាលវេលា មិនទៀង មិនថិតថេរ មិនប្រាកដដូចគ្នា។ ហើយបួស ប្រាកដជាមានសឹក ខ្ញុំករុណាអាត្មាភាពបានសាងផ្នួសតាំងពីអាយុ១៣ឆ្នាំ ចូលក្នុងព្រះពុទ្ធសាសនា បច្ចុប្បន្ននេះមានព្រះជន្ម៤០ឆ្នាំគត់ហើយ។ ជីវិតព្រះផ្នួសមានរយៈពេល២៧ចូល២៨ព្រះវស្សានេះ ខ្ញុំព្រះករុណាអាត្មាភាព ពិតជាអរព្រះគុណដ៏ក្រៃលែងចំពោះព្រះរតនត្រ័យទាំងឡាយ៣ មានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ។ ជាពិសេសគឺព្រះពុទ្ធសាសនា ដែលជាសាសនាមានគុណមហាធំធេង សម្រាប់ខ្ញុំព្រះករុណា អាត្មាភាពបាន ចូលមកជ្រកកោណ រស់រានមានជីវិត មានឱកាសបានរៀនសូត្រសិក្សា មានឱកាសបានឧបត្ថម្ភទំនុកបម្រុងផ្ចុងផ្តើមចំពោះព្រះសង្ឃ នៅក្នុងព្រះសាសនមណ្ឌល ជាពិសេសគឺនៅក្នុងវត្តប្រាសាទនាងខ្មៅនេះ អស់រយៈពេល១៣ឆ្នាំ កន្លងទៅនេះ។ ហើយអ្វីដែលខ្ញុំព្រះករុណា អាត្មាភាព បានកំណត់ពេលវេលា ដើម្បីលាចាកសិក្ខាបទ គឺមិនមែនជាការតក់ក្រហល់ពេកទេ ហើយក៏មិនមែនជាការប្រញាប់ពេកដែរ ក៏ប៉ុន្តែខ្ញុំករុណាអាត្មាភាពព្យាយាមិនប្រគេន និងជូនដំណឹងជាមុន ព្រោះដឹងថាញោមញាតិទាំងអស់គាំទ្រស្រឡាញ់ ចូលចិត្ត ហើយនឹងជ្រះថ្លាជាច្រើន ទាំងក្នុង និងក្រៅប្រទេស ដូច្នេះនៅពេលលាចាកសិក្ខាបទនឹងជូនដំណឹងតែម្តង។ នៅពេលដែលញោមបានទស្សនា បានឃើញវីដេអូនេះ មានន័យថា ខ្ញុំករុណា អាត្មាភាពនឹងទៅជាគ្រហស្ថនៅពេលដ៏ខ្លីខាងមុខនេះ ហើយក៏សុំអធ្យាស្រ័យ អភ័យអត់ទោស ចំពោះសម្តេចជាអម្ចាស់គ្រប់ព្រះអង្គ ព្រះករុណាជាម្ចាស់ គ្រប់ព្រះអង្គទាំងអស់ និងពុទ្ធបរិស័ទាំងក្នុងនិងក្រៅប្រទេស ក្រែងលោខ្ញុំព្រះកុរណា អត្មាភាព មានកាយវិការណាមួយ ពាក្យសម្តីណាមួយ ក្នុងការពោលសម្តែងព្រះធម៌ ក៏ដូចជាការបង្ហាត់បង្ហាញផ្សេងៗមានការឆ្គាំឆ្គង មិនផ្គាប់ព្រះទ័យសម្តេចជាអម្ចាស់គ្រប់ព្រះអង្គ និងព្រះករុណាជាអម្ចាស់គ្រប់ព្រះអង្គ មិនផ្គាប់ដោយទឹកចិត្តរបស់ពុទ្ធបរិស័ទទាំងអស់ទាំងក្នុងនិងក្រៅប្រទេស ខ្ញុំព្រះករុណាអាត្មាភាព សុំអធ្រាស្រ័យ អភ័យទោស ដោយក្តីអនុគ្រោះ ដោយមិនមានចេតនាណាដើម្បីធ្វើឱ្យមានការប៉ះពាល់ការស្តាប់របស់ញាតិញោមនូវពាក្យសម្តីមិនល្អនូវការពោលសម្តែងធម៌នោះទេ។ ហើយអ្វីដែលខ្ញុំករុណាអាត្មាភាពបាន សម្រេចចិត្តនេះ គឹជាការសម្រេចចិត្តមួយ ចំពោះខ្លួនខ្ញុំករុណាអាត្មាភាព ផ្ទាល់តែម្តង គឺអស់បុណ្យជាព្រះសង្ឃតែម្តង គឺសម្រេចិត្តចាកចេញទៅជាឧបាសកមួយរូបនៅក្នុងព្រះពុទ្ធសាសនា។ ម្យ៉ាងទៀត ក៏សុំអរព្រះគុណនិងអរគុណដល់ពុទ្ធបរិស័ទទាំងអស់ដែលស្រឡាញ់គាំទ្រ ចូលចិត្ត ហើយបានទំនុកបម្រុង ចិញ្ចឹមព្រះសង្ឃ នៅក្នុងវត្តប្រាសាទនាងខ្មៅនេះ អស់រយៈកាល១៣ឆ្នាំ នេះ គឺពិតជាមានគុណមហាធំធេង ពិតមែនដែលគ្មានអ្វីប្រៀបផ្ទឹមបានចំពោះទឹកព្រះទ័យ ទឹកចិត្ត របស់សម្តេចក៏ដូចជាព្រះសង្ឃគ្រប់អង្គ និងពុទ្ធបរិស័ទ ទាំងក្នុង និងក្រៅប្រទេស ដើម្បីជួយឧបត្ថម្ភ ទំនុកបម្រុងទាំងព្រះសង្ឃ ការបណ្តុះបណ្តាលធនធាននៅក្នុងទីនេះ ទាំងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធ និងថាវរៈវត្ថុសំណង់នៅក្នុងទីអារាមវត្ត ទាំងការកសាងនូវសាលារៀន ដើម្បីជូនដល់រដ្ឋ ជាមួយខ្ញុំករុណាអាត្មាភាពកន្លងមក»







No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages