www.k-santepheaptgaynis.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Friday, April 25, 2025

មេឆ្នោតធំមួយកំពុងបោះទីតាំងនៅឃុំអម្ពិល ស្រុកកំពង់សៀមប្រមូលបានប្រាក់វាល់បាវក្នុង១ថ្ងៃៗ


រឿងអ្នកលេងឆ្នោតកន្ទុយលេខនេះ ធ្វើឲ្យអាជ្ញាធរមាន សមត្ថកិច្ចឈឺក្បាលមិនតិចទេ ពីព្រោះសព្វថ្ងៃគេអាចចាក់ឆ្នោតកន្ទុយលេខតាមរយៈការទាក់ទងគ្នា ដោយប្រព័ន្ធទូរសព្ទនិងបណ្ដាញសង្គមផ្សេងៗ។ ប៉ុន្តែយ៉ាង ណាក៏ដោយមេឆ្នោត ត្រូវតែផ្ដល់លាភសក្ការៈឲ្យអាជ្ញាធរមានសមត្ថកិច្ច បើមិនដូច្នោះទេ មុខជាត្រូវគេចាប់ដាក់ខ្នោះច្រវ៉ាក់បញ្ជូនឡើងតុលាការមិនខានឡើយ។


នៅខេត្តកំពង់ចាមមានសេចក្តីរាយការណ៍ឱ្យដឹងថា មេឆ្នោតល្បីល្បាញ១រូបឈ្មោះ អ៊ី ណារិន បាននឹងកំពុងបោះទីតាំងនៅភូមិជង្ហុក ឃុំអម្ពិល ស្រុកកំពង់សៀមខេត្តកំពង់ចាម ដោយក្នុងមួយថ្ងៃៗមេឆ្នោតខាងលើនេះប្រមូលបានលុយច្រើនសន្ធឹកសន្ធាប់ ជួនកាលច្រកបាវទៀតផង។ ការប្រមូលលុយបានតិចឬច្រើនដោយសារ តែមេឆ្នោតរូបនេះមានបណ្ដាញទំនាក់ទំនងកូនកញ្ច្រែងច្រើនក្នុងការប្រមូលអតិថិជន។ កូនកញ្ជ្រែងសព្វថ្ងៃមិនលំបាកដោយកត់កន្ទុយលេខដូចមុនៗទេ គឺគ្រាន់តែចាំទទួលទូរសព្ទ ដែលអ្នកចាក់ផ្ញើលេខនិងចំនួនទឹកប្រាក់តាមប្រព័ន្ធបណ្ដាញសង្គមតេឡេក្រាម និងការទូតទាត់សាច់ប្រាក់តាមប្រព័ន្ធធនាគារ។

យ៉ាងណាក៏ដោយប្រភពប្រាប់ថា សមត្ថកិច្ចបានដឹងអំពីទីតាំងល្បែងឆ្នោតកន្ទុយលេខរបស់មេឈ្មោះ ណារិន នេះច្បាស់លាស់ណាស់ដែរ។ ប្រភពប្រាប់ថា បើនិយាយ ទៅ រវាងសមត្ថកិច្ចជំនាញនិងមេឆ្នោតគឺប្រៀបដូចជាអណ្ដាតនិងធ្មេញ ពីព្រោះបើទោះជាយ៉ាងណាក៏ដោយនៅមានប្រជាពលរដ្ឋមួយចំនួន ដែលត្រូវទៅចាក់កន្ទុយ លេខដោយផ្ទាល់ដល់ផ្ទះមេឆ្នោត ឬតាមកូនកញ្ច្រែងនានា។ ប៉ុន្តែយ៉ាងណាក៏ដោយប្រជាពលរដ្ឋ នៅតែមិនយល់ថា ហេតុអ្វីបានជានគរបាលស្រុកកំពង់សៀមមិនចាត់វិធានការមេកន្ទុយលេខដ៏ធំនេះ?

ប្រជាពលរដ្ឋនិយាយថា មេឆ្នោតណារិន នៅតែមាន លទ្ធភាពក្នុងការប្រមូលប្រាក់ច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗពីតាមកូនកញ្ច្រែងនានា ក្នុងមូលដ្ឋានខេត្តកំពង់ចាម។ ប្រជាពលរដ្ឋសំណូមពរដល់មន្ត្រីមាន សមត្ថកិច្ចជាពិសេសនគរបាលស្រុកកំពង់សៀមលោកអធិការវរសេនីយ៍ឯក ប៉ាន់ ដន មើលទីតាំងកត់កន្ទុយ លេខនេះផង? ភាពស្ងៀមស្ងាត់របស់សមត្ថកិច្ចធ្វើឲ្យប្រជាពលរដ្ឋយល់ច្រឡំថា តិចលោបានលាភសក្ការៈទេដឹង បានជាមិនចាត់វិធានការ?៕





No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages