www.k-santepheaptgaynis.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Sunday, April 27, 2025

មហាជន សំណូមពរ ដល់លោកគួច ចំរើន មេត្តា ជួយពិនិត្យអាគារកម្ពស់បីជាន់ របស់បុគ្គលឈ្មោះ(ហ៊ាឆាយ) សាងសង់លើសការកំណត់នៃច្បាប់ ដែលអាជ្ញាធរផ្ដល់ឱ្យ ដោយមិនមានការសុំច្បាប់ពីរដ្ឋបាលក្រុងតាខ្មៅ


ខេត្តកណ្ដាល÷ សំណង់អាគារកំពស់៣ជាន់ ១កន្លែងស្ថិតនៅក្នុងសង្កាត់តាខ្មៅ តាមបណ្ដោយផ្លូវលេខ២០៨ នៅទីប្រជុំជនក្រុងតាខ្មៅកំពុងទាក់ទាញការចាប់អារម្មណ៍ពីប្រជាពលរដ្ឋ និងចម្ងល់ជាទូទៅថា តើអគារនេះបានសុំច្បាប់ពីស្ថាប័នជំនាញ និងអាជ្ញាធរពាក់ព័ន្ធដែរឬទេ? បើតាមប្រភពពី រដ្ឋបាលក្រុងតាខ្មៅបង្ហើបថា អាគារដែលកំពង់សាងសង់ និងការវាយបញ្ចូលគ្នា ផ្ទះល្វែងពីរជាប់គ្នានោះបានសង់លើសការកំណត់នៃច្បាប់។ ចំណែកម្ចាស់សំណង់បែរជាសួរអ្នកកាសែតវិញថា បានព័ត៌មានមកពីណា?។


បើតាមប្រភពប្រជាពលរដ្ឋ នៅក្រុងតាខ្មៅបានខ្សឹបថាអាគារកម្ពស់៣ជាន់ដែលកំពង់សាងសង់នោះ ជារបស់ហ៊ាឆាយ សាងសង់លើសការកំណត់នៃច្បាប់ ដែលរដ្ឋបាលក្រុងតាខ្មៅបានផ្ដល់ឱ្យ និងផ្ទះចាស់មួយទៀតកំពុងតែវ៉ៃ ចូលគ្នាមិនមានការសុំច្បាប់ពីរដ្ឋបាលក្រុងតាខ្មៅនោះទេ។ មន្ត្រីអាជ្ញាធររដ្ឋបាលសង្កាត់តាខ្មៅ អះ អាងថាមិនមានការសុំច្បាប់ទម្លាប់ទេ។ រីឯប្រភពពីមន្ត្រីរដ្ឋបាលក្រុងតាខ្មៅឯណោះវិញអះអាងថា មានការសុំ ច្បាប់ ប៉ុន្តែម្ចាស់សំណង់បានសង់ លើសច្បាប់ដែលបានកំណត់។


គេមិនដឹងថា តើស្ថាប័នជំនាញខាងមន្ទីររៀបចំដែនដីនគររូបនីយកម្ម និងសំណង់ខេត្តកណ្ដាល បានឃើញស្ថានភាព នៃការសាងសង់អាគារកម្ពស់បីជាន់នេះដែរឬយ៉ាងណានោះទេ? ប្រជាពលរដ្ឋបានចោទជាសំណួរថា ម្ចាស់សំណង់ទំនងជាមានលុយមានអំណាច,អាងលុយអាងខ្សែអំណាចទើបធ្វើអ្វីៗស្រេចតែនឹងចិត្ត ហើយសូម្បី តែស្ថាប័នជំនាញ និងអាជ្ញាធរក៏មិនខ្វល់នឹងចុះមកត្រួត ពិនិត្យនោះដែរ? ប្រការនេះធ្វើឲ្យប្រជាពលរដ្ឋ រិះគន់ស្ថាប័នជំនាញក៏ដូចជាអាជ្ញាធរក្រុងតាខ្មៅថា បណ្ដោយ ឲ្យអ្នកមានលុយ,មានអំណាចធ្វើអ្វីស្រេចតែនឹងចិត្ត។ តើប្រជាពលរដ្ឋក្រីក្រ ឬអ្នកគ្មានខ្នងគ្មានអំណាចអាចធ្វើសំណង់បែបនេះបានទេ?។


បុគ្គលឈ្មោះ (ហ៊ាឆាយ) ដែលជាម្ចាស់សំណង់ បានឆ្លើយតបមកកាន់បណ្តាញសារព័ត៍មាន តាមប្រព័ន្ធ telegram យ៉ាងដូច្នេះថា បងពិនិត្យមើលមួយជួរហ្នឹងតើលើសឬមិនលើស? ដូច្នេះសូមអញ្ជើញតាមសម្រួល។ ប្រជាពលរដ្ឋដែលបានឃើញទិដ្ឋភាពនៃការសាងសង់ខាងលើនេះមានចម្ងល់ចំពោះអាជ្ញាធរជាពិសេសស្ថាប័នជំនាញ តើមានបានត្រួតពិនិត្យមើលចំពោះស្ថានភាពទូទៅនៃការសាងសង់នោះទេ? ប្រជាពលរដ្ឋដែលមានលំនៅដ្ឋានក្បែរៗសំណង់នេះព្រួយបារម្ភអំពីហានិភ័យផ្សេងៗដែលនឹងកើតឡើងនាពេលអនាគត។ជាមួយគ្នានេះ មន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់ខេត្តកណ្ដាល មិនអាចសុំការបំភ្លឺបានទេជុំវិញករណីសំណង់នៅកណ្ដាលក្រុងតាខ្មៅមួយនេះ៕

ទាក់ទិននិងករណីខាងលើនេះ មហាជនបានសំណូមពរដល់ លោកគួច ចំរើន ចៅហ្វាយខេត្តកណ្តាល មេត្តាជួយពិនិត្យ ការសាងសង់សំណង់ខាងលើតាមការគួរ ដើម្បីមានចំណាត់ការតាមផ្លូវច្បាប់។ អត្ថបទដោយសហការី







No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages