www.k-santepheaptgaynis.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Tuesday, April 21, 2026

ករណីខ្យល់កន្ត្រាក់ នៅឃុំផ្លូវទូក រដ្ឋបាលស្រុកកំពង់លែង ដឹកនាំដោយលោក យ៉ែម លក្ខិណាអភិបាលស្រុក រួមទាំងក្រុមការងារ នាំយកថវិកា និងសម្ភារៈ ជូនប្រជាពលរដ្ឋដែលរងគ្រោះ ដោយខ្យល់កន្ត្រាក់ដួលរលំ និងប៉ើងដំបូល រួមទាំងរងគ្រោះ ៦ នាក់

សូមបញ្ជាក់ថា នៅថ្ងៃទី១៨ ខែមេសា  ឆ្នាំ២០២៦,វេលាម៉ោង,១២.៣០ នាទីយប់,មានករណីភ្លៀងធ្លាក់មួយមេនិងមានខ្យល់កន្ត្រាក់យ៉ាងខ្លាំង,ដែលបណ្តាលអោយប៉ះពាល់ផ្ទះប្រជាពលរដ្ឋ និងបណ្តាលអោយរងរបួស និងខូចខាតផ្ទះសំបែងរបស់ប្រជាពលរដ្ឋចំនួន៣៥ ខ្នងផ្ទះ។

(- ភូមិពាមខ្នង រលំទាំងស្រុង ០៦ ខ្នងផ្ទះ /របើកដំបូល១៥ខ្នងផ្ទះ សរុប២១ខ្នងផ្ទះ/- ភូមិថ្នល់ឈើទាល រលំនិងរបើកដំបូល ១៣ ខ្នងផ្ទះ /-ភូមិស្លត របើកដំបូល ០១ខ្នងផ្ទះ)

នៅព្រឹកថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២៦ លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង រួមទាំងក្រុមការងារ បានដឹកនាំជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងនាំយកថវិកា សម្ភារៈមួយចំនួនដើម្បីជួយដល់ប្រជាពលរដ្ឋទៅរងគ្រោះ ដោយមានការចូលរួមពីអាជ្ញាធរឃុំ កងកម្លាំង  រួមនិងពលរដ្ឋក្នុងតំបន់។

-ជាបឋមនេះរដ្ឋបាលស្រុក ឃុំ និងព្រះចៅអធិការវត្តថ្នល់ឈើទាល មានថវិកាសរុប១.០០០.០០០រៀល អង្ករ ២០០គីឡូក្រាម /-បានកាម៉ង់ទិញ ស័ង្កសី ៨០០សន្លឹក/-សរសរផ្ទះ២៤ សរសរ។

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages