នៅព្រឹកថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៦ រដ្ឋបាលស្រុកកំពង់លែង បានបើកកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីជលផលនិងការប្រេីប្រាស់ឧបករណ៍នេសាទ និងការទទួលយកឧបករណ៍ឆក់ត្រី ពីប្រជាពលរដ្ឋដែលស្ម័គ្រចិត្ត។
ពិធីប្រជុំផ្សព្វផ្សាយ និងប្រគល់ឧបករណ៍ឆក់ ក្រោមអធិបតីភាពលោក អេង ស្រស់វណ្ណៈ អភិបាលរង ស្រុកកំពង់លែង លោក តាក់ ស៉ីហាក់ នាយខណ្ឌរដ្ឋបាលជលផល ដោយមានការចូលរួម ពីមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ កងកម្លាំងអន្តរាគមន៍យោធាបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាបឈរជើងប្រចាំការនៅភូមិចុងកោះ និងភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំង លោកមេឃុំ មេប៉ុស្តិ៍នគរបាលទាំង
៩ឃុំ និងសហគមន៍នេសាទស្វាយរំពារសែនជ័យ។
ពិធីនោះផងដែរលោក អេង ស្រស់វណ្ណៈ អភិបាលរងស្រុក បានអត់សរសើរចំពោះ អាជ្ញាធរ កងកម្លាំង និងប្រជាពលរដ្ឋដែលស្ម័គ្រចិត្តប្រគល់ឧបករណ៍ឆក់ លោកក៏បានស្នើសុំឲ្យពលរដ្ឋទាំងអស់ ចូលរួមក្នុងការទប់ស្កាត់បទល្មើសផ្សេងៗ។
លោក តាក ស៉ីហាក់ នាយខណ្ឌរដ្ឋបាលជលផល បានផ្សព្វផ្សាយច្បាប់ស្តីពីជលផលនិងបញ្ហាប្រឈមនានាក្នុងការប្រេីប្រាស់ឧបករណ៍នេសាទ ក្នុងស្រុកកំពង់លែ
















No comments:
Post a Comment