www.k-santepheaptgaynis.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Saturday, April 25, 2026

អភិបាលក្រុងកំពង់ឆ្នាំង និងចាត់វិធានការណ៍ ម្ចាស់ផ្ទះជុំវិញផ្សារលើ យកចំណីផ្លូវជួលឱ្យអាជីវករលក់ដូរ បាត់សណ្ដាប់ធ្នាប់ ក្នុងករណីមិនស្ដាប់ការណែនាំ

-អាជីវករខាងក្នុងផ្សារលើ បានសំណូមពរចំពោះលោកអភិបាលក្រុង សុំឱ្យអាជីវករដែលលក់នៅក្រៅផ្សារទាំងពេលព្រឹកទាំងពេលល្ងាច ចូលមកលក់ក្នុងផ្សារ។

នៅព្រឹកថ្ងៃ ២៤ ខែមេសា ឆ្នាំ២០២៦ លោកអភិបាលក្រុងកំពង់ឆ្នាំង បានចុះធ្វើការត្រួតពិនិត្យទៅលើការរៀបចំសណ្ដាប់ធ្នាប់ ការលក់ដូររបស់អាជីវករនៅខាងក្រៅផ្សារ និងខាងក្នុងផ្សារ។

-សូមរំលឹកថា ដែលកន្លងមកអាជ្ញាធរក្រុង បានជូនដំណឹង ទៅដល់អាជីវករដែលលក់នៅខាងក្រៅផ្សារ ឲ្យចូលក្នុងផ្សារ ហើយអាជ្ញាធរក្រុង និងមានវិធានការចំពោះបងប្អូនដែលមិនព្រមចូលខាងក្នុង ដោយហេតុថា បានធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់ របៀបរៀបរយ សន្តិសុខ និងចរាចរណ៍។ 

-លោកអភិបាលក្រុង បញ្ជាក់ថា អាជីវករដែលលក់ខាងក្រៅផ្សារ លើដីចំណីផ្លូវរបស់រដ្ឋ បច្ចុប្បន្នបានចូលលក់នៅខាងក្នុងផ្សារមានចំនួន ៨០% នៅសល់តែ ២០% ទៀតដែលនឹងត្រូវធ្វើកិច្ចការបន្ត។

-ក្នុងការចុះពិនិត្យនេះផងដែរយើងឃើញថាមានតូបនិងទីតាំងជាច្រើន ដែលនៅសល់មិនទាន់ចូលទៅលក់  ដូច្នេះអាជ្ញាធរក្រុង និងជំរុញអាជីវករនៅខាងក្រៅឲ្យចូលលក់ខាងក្នុង។

-អាជ្ញាធរក្រុង ក៏ជូនដំណឹងទៅដល់ម្ចាស់ផ្ទះ ដែលនៅជុំវិញផ្សារ សូមបញ្ឈប់ការជួលឲ្យអាជីវករលក់ក្រៅផ្សារ (ត្រី បន្លែ) ប្រសិនបើមិនអនុវត្តតាមការណែនាំអាជ្ញាធរក្រុង និងចាត់វិធានការផ្លូវច្បាប់។

-អភិបាលក្រុងកំពង់ឆ្នាំង លោក ហ៊ីង ភ័ព្វមីនា បានអំពាវនាវចំពោះបងប្អូនដែលមានលំនៅដ្ឋានជុំវិញផ្សារ សូមចូលរួម និងអាជីវករលក់ក្រៅផ្សារ គោរពនូវការណែនាំទាំងអស់គ្នា ដើម្បីក្រុងកំពង់ឆ្នាំងមានរបៀបរៀបរយ។

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages