www.k-santepheaptgaynis.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Monday, April 13, 2026

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញចុះសំណេះសំណាល ជាមួយប្រជាពលរដ្ឋឃុំសំរោងសែន និងឃុំច្រណូក ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ

នាព្រឹកថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ កែ ច័ន្ទមុន្នី តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ ឯកឧត្តម ឡុង វណ្ណារ៉ា សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានក្រុមការងារចុះឃុំសំរោងសែន  រួមទាំងក្រុមការងារបានអញ្ជើញចុះសំណេះសំណាល ជាមួយប្រជាពលរដ្ឋនៅឃុំសំរោងសែន និងឃុំច្រណូក ។

ក្នុងឱកាសជួបសំណេះសំណាលនេះផងដែរ ឯកឧត្តមអភិបាលខេត្ត បានផ្ដល់ជូននូវឯកសណ្ឋានប្រជាការពារ គ្រប់ភូមិ ក្នុងឃុំទាំង២ និងបានផ្ដល់ជូននូវភេសជ្ជៈមួយចំនួន រួមទាំងអាហារសាមគ្គីជានំបញ្ចុកសម្លខ្មែរ។

ក្នុងទិដ្ឋភាពនេះប្រជាពលរដ្ឋសប្បាយរីករាយត្រេកអរ ខណៈដែលលោកជំទាវ និងឯកឧត្តម រួមទាំងក្រុមការងារ បានអញ្ជើញចំណាយនៅពេលវេលា ដ៏មានតម្លៃ ក្នុងការជួបសំណេះសំណាលជាមួយនឹងពួកគាត់ទាំងអស់គ្នា និងបានទទួលស្វាគមន៍យ៉ាងរាក់ទាក់កក់ក្តៅបំផុត។

លោកជំទាវ និងឯកឧត្តម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាពលរដ្ឋ ដែលបានចូលរួមរក្សាប្រពៃណីជាតិរបស់ខ្មែរ និងសូមប្រសិទ្ធិពរជ័យ ជូនទៅដល់ប្រជាពលរដ្ឋទាំងអស់សូមជួបសេចក្តីសុខ និងសេចក្តីចម្រើន ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ២០២៦។


No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages