កំពង់ឆ្នាំ ÷នៅថ្ងៃអាទិត្យ ទី១០ ខែឧសភា ឆ្នាំ២០២៦ នៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានរៀបចំពិធី សំណេះសំណាល ជាមួយ នាយ-ពលទាហាន និង អតីតយុទ្ធជន និវត្តជន កម្ពុជា ខេត្តកំពង់ឆ្នាំង ។
ពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធាន សមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជា និងជា អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ដោយមានការចូលរួម ឯកឧត្តម លោកជំទាវ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្ត លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធាន សមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជាខេត្តកំពង់ឆ្នាំង ព្រមទាំង ឯកឧត្តម អស់លោក ជាប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត សរុបចំនួន ១៦០នាក់ ។
ស្ថិតក្នុងឱកាសនេះ ឯកឧត្ដម ឆាយ ឫទ្ធិសែន បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានទី១ សមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ច័ន្ទមុនី ឧបត្ថម្ភដល់សមាជិកក្នុងកម្មវិធី ។ អំណោយទាំងនោះ រួមមាន:
-អង្ករ ២,៥០០គីឡូក្រាម
-មី ១០០កេស
-ត្រីខ ១០០យួរ
-ទឹកត្រី ១០០យួរ
-ទឹកស៊ីអ៉ីវ ១០០យួរ
-ថវិកា ៥លានរៀល ។
នាយទាហាន នាយទាហានរង ពលទាហាន និង បងប្អូនអតីតយុទ្ធជន និង និវត្តជន ទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចធិបតី និង លោកជំទាវបណ្ឌិត និង សូមប្រសិទ្ធិពរជ័យ បវរមហាប្រសើរ ជូនដល់ សម្តេច និងលោកជំទាវ សូមមានសុខភាពល្អបរិបូណ៌ កម្លាំងខ្លាំងក្លា ជន្មាយុយឺនយូរ និង សូមជួបនូវពុទ្ធពរ ទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕





















No comments:
Post a Comment