ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងរវាង រថយន្តវ៉េអង បុករះជាមួយរថយន្តដឹកកម្មកររោងចក្រ បណ្តាលអោយមានមនុស្សប្រុស-ស្រី ជាច្រើនបានស្លាប់ និងរបួសធ្ងន់ស្រាល (ស្លាប់៩នាក់ របួសជាង៤៥នាក់ )
ករណីនេះនៅម៉ោងប្រមាណ៦ និង១៥នាទីព្រឹកថ្ងៃទី២៣ ខែឩសភា ឆ្នាំ២០២៦ នៅត្រង់ចំណុចមុខសាលាបឋមសិក្សាសាលាលេខប្រាំ ស្ថិតក្នុងភូមិសាលាលេខប្រាំ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
ប្រភពនៅកន្លែងកើតហេតុអោយដឹងថា នៅពេលដែលរថយន្តដឹកកម្មករជាច្រើនគ្រឿងកំពុង មមាញឹក ដឹកកម្មករ សំដៅទៅតាមបណ្ដារោងចក្រ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក វេអង មិនស្គាល់អត្តសញ្ញាណអ្នកបើក ក្នុងដំណើរពីត្បូងទៅ ជើង ក្នុងល្បឿនលឿន បានបុករថយន្តដឹកកម្មករដែលឈប់ត្រៀមបត់ឆ្វេងមួយទំហឹង និងបន្តបុករថយន្តដឹកកម្មករមួយគ្រឿងទៀត បណ្តាលអោយមានមនុស្សជាច្រើននាក់បានស្លាប់ និងរបួស។
ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង សូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារជនរងគ្រោះដែលបានទទួលមរណភាពក្នុងហេតុការណ៍ដ៏រន្ធត់នេះ សូមឧទ្ទិសបួងសួងដល់វិញ្ញានក្ខន្ធជនរងគ្រោះបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាត។
សូមជូនពរបងប្អូនដែលរងរបួស សូមឆាប់បានជាសះស្បើយ🙏🙏🙏








No comments:
Post a Comment