ខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមដំណើរដោយ ឯកឧត្តម ឯក ស៊ុនរស្មី លោកស្នងការនគរបាលខេត្ត លោកកងរាជអាវុធហត្ថខេត្ត លោកអភិបាល ក្រុងកំពង់ឆ្នាំង អភិបាល ស្រុករលាប្អៀរ អភិបាលស្រុកសាមគ្គីមានជ័យ នៅព្រឹកថ្ងៃទី ២៥ ខែឧសភាឆ្នាំ ២០២៦ ធ្វើរដ្ឋបាលត្រួតពិនិត្យ ដើម្បីរក្សា សន្តិសុខសណ្ដាប់ធ្លាប់សង្គម និងជួបសំណេះសំណាល ដល់កម្មករនិយោជិក តាមបណ្ដារោង
ចក្រសហគ្រាស នៅតាមបណ្តាក្រុង
ស្រុក មួយចំនួនទូទាំងខេត្តកំពង់ឆ្នាំង។
នឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិអភិបាល
ខេត្តកំពង់ឆ្នាំងមានប្រសាសន៍ថា ដោយសភាពការណ៍សន្តិសុខ បញ្ហាស្គេមអនឡាញ ដែលកើតមានឡើងនៅតាមបណ្ដាខេត្តមួយចំនួន ថ្ងៃនេះឯកឧត្តម រួមដំណើរដោយឯកឧត្តមព្រះរាជអាជ្ញា និងកម្លាំងសមត្ថកិច្ចចំរុះ បានចុះពិនិត្យតាមបណ្ដារោងចក្រសហគ្រាស នៅតាមបណ្ដាលក្រុងស្រុកមួយចំនួន ដើម្បីឲ្យប្រាកដថាមិនមានការលួចលាក់បង្កប់ស្កេមអនឡាញ និងក្រៅពីនោះ បានត្រួតពិនិត្យសង្វាក់ ផលិតកម្ម និងសំណេះសំណាល កម្មករកម្មការិនីទៅតាមបណ្ដារោងចក្រសហគ្រាស ។ រយៈពេលពេញមួយព្រឹកថ្ងៃនេះ យើងបានធ្វើនៅរោងចក្រ អឹមវេ នៅក្នុងក្រុងកំពង់ឆ្នាំង រោងចក្រទៅស្រុករលាបប្អៀរ ក្នុងរោងចក្រនៅស្រុកសាមគ្គីមានជ័យ ។ឯកឧត្តមបានបន្តទៀតថា ការងារនេះនឹងបន្តធ្វើជាប្រចាំ ព្រោះ
នៅមាន រោងចក្រ សហគ្រាស ជាច្រើនទៀត ហើយក៏ធ្វើនៅតាមផ្ទះសំណាក់ សណ្ឋាគារ កន្លែងកំសាន្ត ឬកន្លែងប្រមូលផ្ដុំជាបន្តបន្ទាប់ទៀត។
ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញា
អមសាលាដំបូងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ ផ្តាំ ផ្ញើទៅតាមម្ចាស់រោងចក្រ សហគ្រាស ម្ចាស់សណ្ឋាគារ សូមចូលរួមសហការ ជាមួយអាជ្ញាធរក្នុងការត្រួតគំនិត រកបទល្មើស ក្នុងគោល
បំណងរក្សាសន្តិសុខសណ្ដាប់ ធ្នាប់ ឱ្យបានល្អ ប៉ុន្តែ ប្រសិនបើមិនសហការទេ និងចំណាត់ការតាមផ្លូវច្បាប់៕














No comments:
Post a Comment