www.k-santepheaptgaynis.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Monday, May 4, 2026

អបអរសាទរ! ប្រាសាទអង្គរវត្ត ជាប់ចំណាត់ថ្នាក់លេខ២ ជាគោលដៅទេសចរណ៍ទាក់ទាញបំផុតនៅអាស៊ីសម្រាប់ឆ្នាំ២០២៦

ប្រាសាទអង្គរវត្តរបស់កម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ២ ជាគោលដៅទាក់ទាញទេសចរណ៍ ក្នុងចំណោមទីតាំងទេសចរណ៍ទាំង២៥ ដែលល្អបំផុតនៅអាស៊ី។ នេះបើយោងតាម TripAdvisor ដែលជាគេហទំព័រផ្សព្វផ្សាយពី គោលដៅទេសចរណ៍នៅទូទាំងពិភពលោក។

របាយការណ៍ចុងក្រោយរបស់គ្រឹះស្ថានអង្គរសម្រាប់រយៈពេល ៤ខែដំបូង ឆ្នាំ២០២៦ (ខែមករា ដល់ខែមេសា) បានបង្ហាញថា ខ្លួនរកចំណូលបាន ១៥ ៤៩៧ ៣៣៨ ដុល្លារអាមេរិក ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ជូនភ្ញៀវទេសចរអន្តរជាតិចំនួន ៣២២ ០០៤ នាក់។ ទន្ទឹមនេះ ក្នុងរយៈពេល ៤ខែនេះ គ្រឹះស្ថានអង្គរបានឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផាចំនួន ៦៤៤ ០០៨ដុល្លារ ផងដែរ។

យោងតាមអ្នកប្រវត្តិសាស្ត្រ ប្រាសាទអង្គរវត្តត្រូវបានស្ថាបនាឡើងក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ (វ្រះបាទធូលីជេងវ្រះកម្រតេងអញស្រីសូយ៌្យវម៌្មទេវៈ) ចាប់ពីឆ្នាំ១១១៣-១១៥០ ដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុក្នុងពេលដែលព្រះអង្គនៅមានព្រះជន្ម និងសម្រាប់ជាព្រះរាជផ្នូរក្រោយពេលព្រះអង្គសោយទិវង្គត។

មហាប្រាសាទនេះ ត្រូវបានចាត់ទុកជាទីសាសនដ្ឋានធំជាងគេបំផុតនៅលើពិភពលោកផងដែរ ព្រមទាំងបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិជុំវិញពិភពលោកឱ្យមកទស្សនាជាហូរហែជាប់ឥតដាច់៕ អត្ថបទដោយ Nou Seyha

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages