កំពង់ឆ្នាំង÷ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ អំណោយមនុស្សធម៌ ផ្ដល់ជូនគ្រួសាររងគ្រោះដោយករណីអគ្គីភ័យឆេះផ្ទះអស់ទាំងស្រុង និងលោកយាយចាស់ជរា ទាំងពីរនាក់ រស់ នៅឃុំចំនួនពីរ ក្នុងស្រុករលាប្អៀរ ត្រូវបានផ្ដល់ជូនដោយក្រុមការងារចុះជួយកសាងពង្រឹងសមាជិក គណបក្សប្រជាជនកម្ពុជា រួមគ្នានឹងសមាគមសារព័ត៌មាន ដែលមានអង្គភាពសារ ព័ត៌មានចំនួន៣អង្គភាព ដែលបានរួមសាមគ្គីគ្ន្នា ឧបត្ថម្ភជូនដល់គ្រួសារជួបអគ្គីភ័យឆេះផ្ទះអស់ទាំងស្រុង និងលោក យាយចាស់ជរាទាំងពីរ ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដឹក នាំដោយ ឯកឧត្តម ទេព ភារម្យ ប្រធានក្រុមការងារ ចុះជួយកសាងពង្រឹង និងពង្រីក សមាជិកគណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ព្រមទាំងមានការអញ្ជើញចូលរួមពីអាជ្ញាធរឃុំ អាជ្ញាធរភូមិចូលរួមផងដែរ។
ក្នុងនោះដែរអំណោយដែលត្រូវទទួលបានចំពោះគ្រួសារជួបគ្រោះអគ្គីភ័យឆេះផ្ទះអស់ទាំងស្រុង និងលោកយាយចាស់ជរាទាំងពីរ ក្នុងនោះរូមមាន គ្រឿងឧបភោគបរិភោគ អង្ករ មី ទឹក ត្រី ទឹកស៊ីអ៊ីវ ពងទា ត្រីងៀត និងថវិកាចំនួន២០ ម៉ឺនរៀល ក្នុងមួយគោលដៅ លោកយាយចាស់ជរាទាំងពីរ និងគ្រួសារជួបគ្រោះអគ្គីភ័យឆេះផ្ទះអស់ទាំងស្រុង។
ចំពោះអំណោយឧបត្ថម្ភទាំងពីរគោលដៅនេះ ដោយមានការ ចូលរួមឧបត្ថម្ភពី ឯកឧត្តមប្រធាន ឯកឧត្តម អនុប្រធាន ឯកឧត្តម សមាជិក សមាជិកា ក្រុមការងារថ្នាក់កណ្ដាល និងលោក លោកស្រី ក្រុមការងារថ្នាក់ខេត្ត ដឹកនាំដោយឯកឧត្តម ទេព ភារម្យ រួមគ្នានឹងសមាគមសារព័ត៌មាន ដែលមាន ចំនួន ៣ អង្គភាពសារព័ត៌មាន ១ អង្គភាព គេហទំព័រ ជ្រៃកោងប៉ុស្តិ៍ ២ អង្គភាពគេហទំព័រ សន្តិភាពថ្ងៃនេះ ៣ អង្គភាព គេហទំព័រ កំពង់ឆ្នាំងប៉ុស្តិ៍ ទាន់ហេតុការណ៍ KQPN ដែលបានរួមសហ ការគ្នាធ្វើអំណោយមនុស្សធម៌ ជាពិសេសនោះទៀតគឺមានការចូលរួមពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង។
គួរបញ្ជាក់ផងដែរថា លោកយាយចាស់ជរាទាំងពីរដែលមានទីលំនៅរស់នៅភូមិពពាលពក ក្នុងឃុំគោកបន្ទាយស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង ដែលមានការខ្វះខាតក្រុមការងារទាំងអស់គឺទទួលបានដំណឹងពីការផ្សព្វផ្សាយតាមបណ្ដាញសង្គម ដែលបានបង្ហោះកាលពីកន្លងមក។
និងគ្រួសារដែលជួបគ្រោះអគ្គីភ័យឆេះផ្ទះអស់ទាំងស្រុង រស់ នៅភូមិត្រពាំងតាសុខ ក្នុងឃុំព្រៃមូល ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង គ្រួសាររងគ្រោះឆេះផ្ទះអស់ទាំងស្រុងនេះ ដែលមានកូននៅក្នុងបន្ទុកចំនួន ៤ នាក់ ប្រុស ៣នាក់ ស្រី ១នាក់ និងខ្លួនជាម្ដាយដែលកំពុងមានជំងឺប្រចាំកាយផង តែជា អកុសលផ្ទះក៏ឆេះអស់ គ្មានទីលំនៅសម្រាប់កូនៗព្រមទាំងរូបខ្លួនឯងនោះទេ នេះបើយោងតាមការឱ្យដឹងពីលោកស្រីមេឃុំ និងប្រជាពលរដ្ឋជិតខាង បានឱ្យដឹងថាគ្រួសាររបស់គាត់មានភាពខ្វះខាត ក្រលំបាកដោយមានផ្ទះខ្ទមមួយសម្រាប់ឲ្យកូនរស់នៅតែឥឡូវត្រូវបានឆេះខ្ទេចអស់ទាំងស្រុង ៕
Tuesday, June 2, 2026
ពលរដ្ឋគ្រួសាររងគ្រោះដោយអគ្គីភ័យ ឆេះផ្ទះអស់ទាំងស្រុងនិងលោកយាយចាស់ជរាទាំងពីរ ទទួលបានអំណោយ ជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ឃុំចំនួន២ ក្នុងស្រុករលាបៀរ
Tags
ព័ត៌មានជាតិ#
Share This
About tgianistvonline
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
Post Top Ad
Your Ad Spot
Author Details
Ut wisi enim ad minim veniam, quis nostrud exerci tation ullamcorper suscipit lobortis nisl ut aliquip ex ea commodo consequat. Duis autem vel eum iriure dolor in hendrerit in vulputate velit esse molestie consequat.















No comments:
Post a Comment