www.k-santepheaptgaynis.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Friday, August 14, 2026

ឯកឧត្តម អ៊ុយ រី និងឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការចំណុះមន្ទីរជំនាញជុំវិញខេត្តបាត់ដំបង**


**ខេត្តបាត់ដំបង ៖** នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការចំណុះរចនាសម្ព័ន្ធមន្ទីរជំនាញមួយចំនួនជុំវិញខេត្ត និងក្នុងវិស័យអប់រំមធ្យមសិក្សា បឋមសិក្សា និងមត្តេយ្យសិក្សា។

ពិធីនេះត្រូវបានរៀបចំឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ លោកអភិបាលរងខេត្ត នាយក-នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទ អភិបាលក្រុង-ស្រុកទាំង៩ មន្ត្រីរាជការ លោកគ្រូ-អ្នកគ្រូ និងអ្នកពាក់ព័ន្ធជាច្រើនរូប។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ អភិបាលខេត្ត បានមានប្រសាសន៍ណែនាំដល់មន្ត្រីរាជការ លោកគ្រូ-អ្នកគ្រូ ដែលទើបប្រកាសតែងតាំងថ្មី ឲ្យបន្តខិតខំពង្រឹងសាមគ្គីភាពផ្ទៃក្នុង ពង្រឹងតួនាទីភារកិច្ចក្នុងការបំពេញការងាររៀងៗខ្លួន ចេះគោរពគ្នាទៅវិញទៅមក និងជួយជ្រោមជ្រែងគ្នា ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ។

ឯកឧត្តម ក៏បានណែនាំដល់អាជ្ញាធរាល់លំដាប់ថ្នាក់ ឲ្យខិតខំអប់រំសិស្សានុសិស្ស ថែរក្សាអនាម័យបរិស្ថានសាលារៀន និងទីប្រជុំជននានា ព្រមទាំងចូលរួមគោរពច្បាប់ចរាចរណ៍។ ជាមួយគ្នានេះ ឯកឧត្តមក៏បានក្រើនរំលឹកអាជ្ញាធរក្រុង-ស្រុក ត្រូវទប់ស្កាត់ការចាក់ឧបករណ៍រំពងសំឡេងរំខានឮខ្លាំងៗ ដែលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ព្រមទាំងគិតគូដោះស្រាយការរំដោះដីចំណីផ្លូវឲ្យមានទំហំធំទូលាយ និងបន្តយុទ្ធនាការដាំដើមឈើតាមក្រុង-ស្រុកផងដែរ។

ជាការឆ្លើយតប លោក ឆេង ភិរុណ អនុប្រធានមន្ទីរអធិការកិច្ចខេត្តបាត់ដំបង ជាតំណាងមន្ត្រីរាជការដែលទើបប្រកាសចូលតំណែងថ្មី បានឡើងសម្តែងនូវមតិប្តេជ្ញាចិត្ត ដោយសន្យាថានឹងខិតខំយកចិត្តទុកដាក់បំពេញការងារឲ្យសម្រេចបានលទ្ធផលល្អ ប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាព ពង្រឹងសាមគ្គីភាពផ្ទៃក្នុង គោរពការចាត់តាំង និងប្រគល់ភារកិច្ចដោយឥតងាករេ ព្រមទាំងលះបង់កម្លាំងកាយចិត្តចំពោះការងារ និងប្រទេសជាតិ៕







No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages