www.k-santepheaptgaynis.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Monday, October 19, 2026

លោកអភិបាលស្រុកកំពង់លែង ដឹកនាំក្រុមការងាររដ្ឋបាលស្រុក នាំយកជំនួយឧបត្ថម្ភជូនដល់កងទ័ពជួរមុខ នៅខេត្តឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ÷ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ លោក យ៉ែម លក្ខណា អភិបាល នៃគណៈអភិបាលស្រុកកំពង់លែង និងជាគណៈបញ្ជាការឯកភាពស្រុករដ្ឋបាលស្រុក បានដឹកនាំក្រុមការងាររដ្ឋបាលស្រុកកំពង់លែង ចុះសួរសុខ ទុក្ខ និងនាំយកសម្ភារគ្រឿងឧបភោគបរិភោគមួយចំនួន ជូនកងទ័ពជួរមុខចំនួន ២ទីតាំង ១ ភ្នំបេង និងកាំភ្លើងធំក្រោមភ្នំបេង ដែលស្ថិតក្នុងខេត្តឧត្តរមានជ័យ។


ដោយក្នុងនោះមានការអញ្ជើញ ចូលរួមពីលោក លោកស្រីអភិបាលរងស្រុក លោកអធិការស្រុក កងកម្លាំងអាវុធហត្ថុស្រុក និងយោធាស្រុក ព្រមទាំងលោក លោក មន្ត្រីរាជការ នៃរដ្ឋបាលស្រុក មេឃុំគ្រប់ឃុំទូទាំងស្រុកកំពង់លែងចូលរួមផងដែរ។

នេះជាសកម្មភាពមនុស្សធម៌ ដើម្បីបង្ហាញពីការយកចិត្តទុក ដាក់ និងគាំទ្រដល់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរ ជើងការពារបូរណភាពទឹកដី ពីការឈ្លានពានរបស់ប្រទេស ជិតខាង និងជាការចង្អុលបង្ហាញដោយយ៉ាងមោះមុតបំផុតក្នុងការរួមចំណែកសកម្មភាពទាំងនេះ តាមការចង្អុលបង្ហាញរបស់ប្រមុខរាជរដ្ឋាភិបាលដែលសម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខកងទ័ពជួរមុខ ក៏ដូចជាប្រជាពលរដ្ឋ ភៀសសិតដែលកំពុងជួបទុក្ខលំបាក ដែលត្រូវបានប្រទេសជិតខាង កំពុងឈ្លានពាន។

ក្នុងនោះជំនួយដែលបាននាំយកទៅប្រគល់ជូនកងទ័ពរួមមាន ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ ទឹកសុទ្ធ មី អង្ករ ភេសជ្ជៈ នំអន្សម កន្ទេល ត្រីងៀត ព្រមទាំងថវិកាចំនួន ៥,៦០០,០០០ រៀល។

ការផ្តល់ជំនួយឧបត្ថម្ភនេះ គឺជាការលើកទឹកចិត្តដ៏ធំធេងមួយ សម្រាប់កងទ័ពជួរមុខ ក្នុងការបំពេញភារកិច្ចការពារជាតិមាតុភូមិប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

នេះក៏ជាការបង្ហាញពីសាមគ្គីភាព និងការដឹងគុណរបស់រដ្ឋបាលស្រុកកំពង់លែង ចំពោះវីរភាពរបស់កងទ័ព ដែលបានលះបង់កម្លាំងកាយចិត្ត ដើម្បីបុព្វហេតុជាតិ៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages